សុខភាពជាបញ្ហាដ៏សំខាន់ដែលលោកអ្នករមែងយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្ន។ មនុស្សជាអ្នកបង្កើតវប្បធម៌ថ្មីៗ រួមផ្សំ នឹងបច្ចេកវិទ្យាដើម្បីបម្រើសេចក្ដីត្រូវការ ក៏ដូចជាដើម្បីការពារខ្លួនពីធម្មជាតិ។ នៅបណ្ដាប្រទេសជឿនលឿនមួយចំនួន ពិសេសតំបន់ ដែលមានអាកាសធាតុត្រជាក់ ពួកគេបានខិតខំធ្វើយ៉ាងណាដើម្បីការពារខ្លួនពីភាពត្រជាក់ ដើម្បីថែរក្សាសុខភាព និងការសន្សំដំណើរ ជីវិតឱ្យវែងអន្លាយរហូតបានលេចចេញជាសមិទ្ធិផលយ៉ាងគាប់ប្រសើរ គឺបន្ទប់សូណាសម្រាប់ធ្វើសូណាខ្លួន។ តើសូណាជាអ្វី? មាន អត្ថប្រយោជន៍យ៉ាងណាសម្រាប់សុខភាពរបស់លោកអ្នក?
លោក ឡុង ស៊ីវ៉ាន់ អ្នកគ្រប់គ្រងក្លឹបវីអាយភី ចូលរួមជម្រាបជូនមិត្ដអ្នកអានឱ្យបានជ្រាបថាអ្វីទៅជាសូណា ហើយមានប្រ យោជន៍យ៉ាងណាចំពោះសុខភាពតាមរយៈទស្សនាវដ្ដី សុខភាពយើង។
សូណា ជាអ្វី?
សូណា ជាភាសាបរទេសដែលមានន័យប្រហាក់ប្រហែលនិងពាក្យខ្មែរថាឆ្ពុងដែរ គ្រាន់តែប្លែកគ្នាត្រង់ថាសូណាគេធ្វើនៅ ក្នុងបន្ទប់ធំល្មមសម្រាប់មនុស្សច្រើននាក់។ យើងអាចនិយាយបានថាសូណាជាវិធីឆ្ពុងម្យ៉ាងដែលធ្វើឱ្យកម្ដៅពីថ្មដុតជ្រាបចូលទៅក្នុង ស្បែកដើម្បីឱ្យញើសបែកបញ្ចេញជាតិពុលចេញមកក្រៅ។
របៀបធ្វើសូណា
តាមពិតសូណាជាដំណាក់កាលចុងក្រោយមួយបន្ទាប់ពីលោកអ្នកហាត់កីឡារួច។ ការចូលទៅធ្វើសូណា គឺដើម្បីបញ្ចេញ ញើសពីក្នុងខ្លួនដោយគ្រាន់តែលោកអ្នកចូលទៅក្នុងបន្ទប់សូណាដែលមានថ្មដុតកម្ដៅហើយយកទឹកដែលមានជាតិម៉ង់តុលជះ ឬស្រោច ទៅលើថ្មដុតនោះដើម្បីឱ្យកម្ដៅភាយឡើងជាការស្រេច។ លោកអ្នកអាចអង្គុយក្នុងបន្ទប់សូណានោះទៅតាមលទ្ធភាពដែលលោកអ្នក អាចទ្រាំនឹងកម្ដៅបានដោយមិនគិតពីរយៈពេលឡើយ។
អត្ថប្រយោជន៍របស់សូណា
ការធ្វើសូណាឬឆ្ពុងនឹងកម្ដៅថ្មដុតគឺដើម្បីបង្ខំឱ្យញើសដែលនៅក្នុងខ្លួនបញ្ចេញមកក្រៅ។ ការបែកញើស ឬហូរញើសចេញពី ក្នុងខ្លួនពិតជាមានសារប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ និងសុខភាព ព្រោះញើសដែលហូរចេញមកនោះបាននាំជាតិពុលពីក្នុង ខ្លួនមកជាមួយផងដែរ។ ម្យ៉ាងទៀតការធ្វើសូណាអាចឱ្យលោកអ្នកមានអារម្មណ៍ធូរស្រាល កម្ចាត់ភាពហត់នឿយ។ ហើយថែមទាំង អាចជួយរំលាយជាតិខ្លាញ់ដែលកកនៅក្នុងខ្លួនទៀតផង។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកប្រាកដជាចង់បានសុខភាពល្អ ហើយខិតខំស្វះស្វែងរកនូវយុទ្ធសាស្ដ្រផ្សេងៗដើម្បីហ្វឹកហាត់។ ការបញ្ចេញជាតិ ពុលពីក្នុងខ្លួនជារឿងសំខាន់ណាស់សម្រាប់សុខភាព និងរូបរាងកាយ។ ជាមួយនឹងការធ្វើសូណាលោកអ្នកអាចទទួលបានជោគជ័យ ប៉ុន្ដែក៏ត្រូវមានប្រការជាច្រើនដែលលោកអ្នកត្រូវសិក្សាស្វែងយល់បន្ថែមមុននឹងសម្រេចចិត្ដ។ ម្យ៉ាងទៀតសូមធ្វើសូណាដើម្បីសុខ ភាព និងទៅតាមលទ្ធភាពរបស់លោកអ្នកដែលអាចទ្រាំនឹងកម្ដៅបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧
Leave a Reply