របៀប​លាប​បបូរមាត់

បបូរមាត់​ស្រស់ស្អាត​ដ៏មាន​មន្ដស្នេហ៍​ជាចំណុច​ចាប់​អារម្មណ៍​ខ្លាំង​របស់​មនុស្ស​ទូទៅ។ បបូរមាត់​ស្អាត​បានអាស្រ័យ​លើទំហំ នៃបបូរមាត់​និងការ​រៀបចំ​តុបតែង​បន្ថែម​ទៀត។ ភាព​ស្រស់​ស្អាត​នៃ​បបូរមាត់​ពីធម្មជាតិ​ងាយ​ស្រួល​ក្នុងការ​តុបតែង​បំផុត។ ដោយ​សារមាន​ការរីក​ចម្រើន​ខាងកែ​សម្ផស្ស ចំពោះលោកអ្នក​ដែល​មិនសូវ​មាន​បបូរមាត់​ស្អាត ក៏អាច​កែលម្អ​ឱ្យស្អាត​បានដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី ច័ន្ទ ស្រីណុច ម្ចាស់​ហាង​កែ​សម្ផស្ស មី កា សា ចូលរួម​មកបក​ស្រាយ​អំពី​របៀប​គូស​បបូរមាត់ ដោយ​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

វិធីលាប​បបូរមាត់

ការលាប​បបូរមាត់​ជាការ​តុបតែង​ធម្មតា។ ប៉ុន្ដែ​មិនមែន​មានន័យថា​លាបឱ្យ​តែបាន​នោះ​ឡើយ តែអាស្រ័យ​លើការ​ផ្ចិតផ្ចង់​សយក​ចិត្ដ​ទុកដាក់​ត្រឹមត្រូវ ទើប​ឃើញ​ភាព​ស្រស់ស្អាត​នៃបបូរ​មាត់។ ជាជំហ៊ាន​ដំបូង​ត្រូវ​ជ្រើសរើស​ក្រែម​ឱ្យសម​ជាមួយ​នឹងពណ៌​សម្លៀក​បំពាក់​ដែល​លោកអ្នក​ស្លៀក​ពាក់ ហើយ​សូមយក​ពណ៌​ក្រែម​នោះ​មកលាប​ពីលើ​បបូរមាត់​ឱ្យបាន​សក្ដិសម​តាមទំហំ​បបូរមាត់។ បន្ទាប់​មក​សូមយក​ក្រែម​រលោង​មកលាប​ពីលើ ដើម្បី​បន្ថែម​នូវភាព​ស្រស់ស្អាត​មួយ​កម្រិត​ទៀត។

មិត្ដនារី​មួយ​ចំនួន​មាន​បបូរ​មាត់​ស្អាត​ទាំងលើ និង​ខាង​ក្រោម ហើយ​ថែមទាំង​មាន​ពណ៌​បបូរមាត់​ក្រហម​ព្រឿងៗ​ពីធម្មជាតិ​បបូរមាត់​បែប​នេះ​ងាយ​ស្រួល​ក្នុងការ​តុបតែង និង​ងាយ​ជ្រើសរើស​ពណ៌​ក្រែម​សម្រាប់​តុបតែង។ ប៉ុន្ដែ​មាន​មិត្ដនារី​មួយ​ចំនួន​មាន​បបូរ មាត់​មិនសូវ​ស្រស់​ស្អាត​ដូចជា​បបូរមាត់​ធំ បបូរមាត់​តូច ឬក៏​សម្បុរ​បបូរមាត់​ខ្មៅ។

1. បបូរមាត់​ធំ ៖ មិត្ដនារី​ខ្លះមាន​បបូរមាត់​លើរាង​តូច​ហើយ​ខាងក្រោម​រាងធំ​បន្ដិច។ ចំពោះ​បបូរមាត់​បែបនេះ មិត្ដនារី​គួរតែ​លាប​បបូរមាត់​ខាងលើ​ធម្មតា ហើយ​ខាង​ក្រោម​ត្រូវលាប​ចូលក្នុង​ឱ្យផុត​ពីគែម​នៃបបូរ​មាត់​បន្ដិច។ ការលាប​បែប​នេះ​ជួយឱ្យ​មាន លក្ខណៈ​សមរម្យ​ទាំង​បបូរមាត់​ខាងលើ​និង​បបូរ​មាត់​ខាង​ក្រោម។ ម្យ៉ាង​ទៀត​លោកស្រី​អ្នកនាង​កញ្ញា​ដែល​មាន​បបូរមាត់​រាងធំ​ទាំង ពីរ គួរតែ​លាបចូល​ក្នុងឱ្យផុត​ពីគែម​នៃបបូរមាត់​ទាំងខាង​លើ​ទាំង​ខាង​ក្រោម។

2. បបូរមាត់​តូច ៖ មិត្ដនារី​មាន​បបូរ​មាត់​តូចស្អាត មិនពិបាក​ក្នុង​ការលាប​ឡើយ។ ប៉ុន្ដែ​លោកស្រី​អ្នកនាង​កញ្ញា​គួរតែ​លាបឱ្យ ស្មើគែម​លើ​និងគែម​ក្រោម​ទើបឃើញ​រាងធំ​បន្ដិច។

3. បបូរមាត់​ខ្មៅ ៖ អ្នកដែល​មាន​បបូរមាត់​ខ្មៅត្រូវ​ជ្រើសរើស​ក្រែមពណ៌​ផ្កាឈូក​ទើបល្អ​ប្រសើរ ឬក្រែម​ប្រភេទ​ណាពណ៌​រាង ច្បាស់​ហើយ​ជាប់​បានល្អ។ ដើម្បី​ចៀស​វាងនូវ​ការប៉ះ​ទង្គិច​នៃស្បែក​បបូរមាត់ មិត្ដនារី​គួរតែ​ជ្រើសរើស​ក្រែម​ដែលមាន​គុណភាព ព្រម ទាំង​តម្លៃ​សមរម្យ។

ដំបូន្មាន​អ្នក​ប្រឹក្សា

សូម​មិត្ដនារី​យកចិត្ដ​ទុកដាក់​ក្នុងការ​លាប​បបូរមាត់​បន្ដិច​ទើបល្អ ព្រោះ​មិនអាច​ចេះតែ​លាបបាន​ឡើយ។ សម្រាប់​ការរស់ នៅប្រចាំ​ថ្ងៃ​មិនគួរ​គូស​បបូរមាត់​ទេ។ ការលាប​បបូរមាត់​គួរលាប​ជារៀង​រាល់ថ្ងៃ​ដោយរើស​យកក្រែម​ប្រភេទណា​ដែលត្រូវ​ជាមួយ ស្បែក​បបូរមាត់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *