នៅពេលបច្ចុប្បន្ននេះស្ដ្រីត្រូវបានលើកទឹកចិត្ដឱ្យបំពេញការងារសង្គម ដើម្បីឱ្យសមជាដៃគូមិនអាចខ្វះបានរបស់បុរស ទាំង នៅក្នុងនិងក្រៅផ្ទះ។ ជាក់ស្ដែងអ្នកនាង មាស សុភារី ជាស្ដ្រីវ័យក្មេងមានអាយុ២៨ឆ្នាំប៉ុណ្ណោះ តែអ្នកនាងមានតួនាទីជានាយក ផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុនដ៏ធំមួយគឺ MULTIMEDIA COMPANY LIMITED។ ការងារប្រចាំថ្ងៃរបស់អ្នកនាង មមាញឹកខ្លាំងណាស់ស្ទើរតែរកពេលសម្រាកគ្មាន ប៉ុន្ដែអ្វីដែលធ្វើឱ្យទស្សនាវដ្ដី សុខភាពយើង ចាប់អារម្មណ៍ចំពោះអ្នកនាងក្រៅពី តំណែងដ៏លេចធ្លោហើយនោះគឺសុខភាពនិងសម្រស់របស់អ្នកនាងក៏មាំមួន និងស្រស់ស្អាតផងដែរ។
អ្នកនាង មាស សុភារី ពេញចិត្ដនឹងប្រគល់អាថ៌កំបាំងនៃការថែរក្សាសុខភាព និងសម្រស់នេះដល់ស្ដ្រីគ្រប់គ្នាតាមរយៈ ទស្សនាវដ្ដីសុខភាពយើង។
អ្នកនាង សុភារី តែងតែទន្ទេញជានិច្ចថា សុខភាពគឺជាគ្រាប់ពេជ្រដ៏មានតម្លៃមិនអាចខ្វះបានរបស់មនុស្ស។ ហេតុនេះហើយបានជាអ្នកនាងយកចិត្ដទុកដាក់ជាខ្លាំងចំពោះការថែរក្សាសុខភាព ទាំងការទទួលទានអាហារ ការទទួលទានដំណេក ការហាត់ ប្រាណ ការសម្រាកទាំងការតាមដានសុខភាពជាប្រចាំ។
- ការទទួលទានអាហារ ៖ របបអាហារមួយដែលត្រឹមត្រូវ និងទៀងទាត់ពេលពិតជានាំឱ្យអ្នកនាងមានសុខភាពល្អជា ប្រចាំ។ អ្នកនាងមិនដែលទទួលទានអាហារតាមការនឹកឃ្លាននោះទេ ព្រោះអ្នកនាងយល់ថា ការបរិភោគឡេះឡោះជាសត្រូវដ៏ធំមួយ របស់សុខភាព។
- ការទទួលទានដំណេក ៖ ទោះជារវល់ច្រើននឹងការងារក៏ពិតមែន តែអ្នកនាង សុភារីតែងតែព្យាយាមទទួលទានដំណេកឱ្យគ្រប់គ្រាន់ដើម្បីជាប្រយោជន៍ដល់សុខភាព និងសម្រស់។
- ការត្រួតពិនិត្យសុខភាព ៖ ជានារីសម័យថ្មីដែលមានការសិក្សាខ្ពស់ អ្នកនាង សុភារី មានកាលវិភាគដើម្បីត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ។ ការពិនិត្យចាំបាច់ត្រូវផ្ដោតសំខាន់ទៅលើសុខភាពរាងកាយទាំងមូល។ ជាពិសេសនោះ អាជីពដូចជាអ្នកនាងដែលមានការងារទំនាក់ទំនងច្រើននោះ ម្ល៉ោះហើយទើបសុខភាពមាត់ធ្មេញគឺជារឿងចម្បងដែលអ្នកនាងយកចិត្ដទុកដាក់ជាអាទិភាព ។ ជារៀងរាល់បីខែម្ដងអ្នកនាងតែងតែទៅត្រួតពិនិត្យសុខភាពមាត់ធ្មេញម្ដង មិនដែលខកខានឡើយ។ អ្វីដែលពិសេសជាងនេះទៅ ទៀតអ្នកនាងបានបញ្ជាក់ប្រាប់ថាមន្ទីរពេទ្យដែលអ្នកនាងជ្រើសរើសទៅពិនិត្យជាប្រចាំនោះ គឺមន្ទីរព្យាបាលធ្មេញបស្ចឹម។ ព្រោះនៅ មន្ទីរព្យាបាលធ្មេញបស្ចឹមមានសេវាកម្មវេជ្ជបណ្ឌិតមានជំនាញច្បាស់លាស់ អនាម័យត្រឹមត្រូវស្របតាមស្ដង់ដារអន្ដរជាតិទំនើប ហើយ ការព្យាបាលមិនមានការឈឺចាប់ឡើយ។
- ការហាត់ប្រាណ ៖ អ្នកនាងបានជ្រើសរើសការហែលទឹកជាវិធីហាត់ប្រាណដើម្បីសុខភាព និងសម្រស់ ព្រោះអ្នកនាងយល់ថាការហែលទឹកបានជួយធ្វើឱ្យអ្នកនាងមានសុខភាពល្អ និងរាងកាយសមសួនទៀតផង។
ដោយឡែកចំពោះសម្រស់ អ្នកនាង សុភារីយល់ថា បើមានសុខភាពល្អ នោះរូបសម្រស់ក៏ស្រស់ថ្លាទៅតាមនោះដែរ។ សុខ ភាពនិងសម្រស់ត្រូវតែនៅជាមួយគ្នាមិនអាចខ្វះបានទេ ទោះបីជាមានការងារមមាញឹកយ៉ាងណាក៏ដោយក៏ត្រូវគិតពីបញ្ហាទាំងពីរ នេះជាចម្បងដែរទើបអាចមានលទ្ធភាពបំពេញការងារផ្សេងៗទៀតបាន។
បណ្ដាំផ្ញើរបស់ មាស សុភារី
គ្រប់ស្ដ្រីទាំងឡាយដែលមានការមមាញឹកច្រើន គប្បីចេះបែងចែកពេលវេលាសម្រាប់ការថែរក្សាសុខភាព និងសម្រស់ឱ្យ បានល្អព្រោះបើស្ដ្រីមានទាំងពីរយ៉ាងនេះនៅក្នុងរាងកាយនោះ ប្រាកដជាអាចមានអ្វីផ្សេងៗទៀតអាចកើតឡើងតាមក្រោយមិនខាន ឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply