លោកអ្នកបានយល់ដឹងរួចមកហើយអំពីចលនាចំនួន៣០ នៃក្បួនហាត់ប្រាណពង្រាបក្បាលពោះ នៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខមុនៗនេះ។
ជាកិច្ចបន្ដ សូមបន្ដស្វែងយល់ និងហាត់ចលនាទី៣១ជាបន្ដទៅទៀត។
ចលនាទី៣១ ៖ ទាញជើងកង្កែបដូចហែលកង្កែបដេកផ្ងារ
ជំហរហាត់ : សូមដេកផ្ងារ ប្រអប់ដៃទាំងពីរកើយក្បាល។ សូមទាញក្បាលជង្គង់ទាំងពីរបត់បញ្ឈរងាកមករកដើមទ្រូង។
របៀបហាត់ :
១ . សូមផ្ដើមធ្វើចលនាកន្ធែកក្បាលជង្គង់ទាំងពីរដែលនៅផ្ទឹមគ្នាដោយរក្សាកាយវិការបត់អង្កុញក្បាលជង្គង់ដដែល។
២ . ហើយសូមទាញបន្ដឹងជើងទាំងសងខាងត្រង់ឡើងទៅលើ។
៣ . រួចមកសូមផ្ទឹមជើងទាំងពីរចូលទទឹមគ្នាត្រង់ឡើងលើ។
៤ . ទីបញ្ចប់ សូមទាញក្បាលជង្គង់បត់មករកដើមទ្រូង។ ដូច្នេះអ្នកហាត់មានចលនាដូចជាកំពុងធ្វើចលនាហែលកង្កែបដេកផ្ងារ។
ចំនួនហាត់ : សូមធ្វើចលនានេះ២លើកដែលមួយលើកចំនួន១០ដង។
ដំណកដង្ហើម : សូមដកដង្ហើមចេញ ពេលទាញបន្ដឹងជើងទាំងពីរឱ្យត្រង់ឡើងទៅលើ និងឃ្លាតឆ្ងាយពីគ្នា។ សូមបំផត ក្បាលពោះ ពេលក្បាលជង្គង់ទាំងពីរបត់អង្កុញមករកដើមទ្រូង។
គោលបំណង : លំហាត់នេះបង្កចលនាសាច់ដុំពោះ ក្បាលជង្គង់ ភ្លៅ និងសាច់ដុំទាញចូល។
បើចង់ដឹងព័ត៌មានបន្ថែម សូមស្វែងរកអានសៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ”
(សូមបន្ដអានចលនាបន្ទាប់)
ដកស្រង់ : សៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ” និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ពនៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី
អត្ថបទដោយ :វេជ្ជ. លី ចេងហ៊ុយ
Leave a Reply