បន្ទប់គឺមិនចាំបាច់ប្រើឬកំណត់រាងឡើយ វាអាចប្រែប្រួលទៅទម្រង់រូបរាងរបស់អគារឬលំហជាក់ស្ដែងដែលមាន និងទៅតាមចំណង់ចំណូលចិត្ដរបស់ម្ចាស់ផ្ទះ។ បន្ទប់ទឹកគួរតែមានលក្ខណៈដែលធ្វើឱ្យការប្រើប្រាស់ស្រួល កាត់បន្ថយបញ្ហានៅក្នុងការប្រើប្រាស់ស្រួលធ្វើចរាចរណ៍ចេញចូល។ ការសាងសង់បន្ទប់ទឹកត្រូវតែគិតទៅដល់ទំហំ ទីកន្លែង ម៉ូត និងត្រូវមានស្ដង់ដាទៅតាមបទដ្ឋានរបស់ស្ថាបត្យករ។
បន្ទប់ទឹកប្រើប្រាស់នៅក្នុងផ្ទះ
បន្ទប់ទឹកដែលប្រើប្រាស់នៅក្នុងផ្ទះមាន៥ប្រភេទគឺ ៖
១ – បន្ទប់ទឹកសម្រាប់ប្រើរួម ៖ ជាធម្មតាការជ្រើសរើសទីតាំងបន្ទប់ទឹកប្រើរួមនៅក្នុងផ្ទះ គឺគួរតែរកកន្លែងដែលងាយស្រួលក្នុងការស្វែងរក។
ឧទាហរណ៍ ៖ ក្បែរជណ្ដើរ ឬចង្ក្រានបាយ តែមិនត្រូវបញ្ចេញឱ្យឃើញពេកនោះទេ ពីព្រោះវាអាចប៉ះពាល់ដល់លំហដែល មានមុខងារផ្សេងៗទៀត។
២ – បន្ទប់ទឹកផ្ទាល់ខ្លួន ៖ ការសាងសង់បន្ទប់ទឹកនៅក្នុងការប្រើប្រាស់ផ្ទាល់ខ្លួន ត្រូវតែគិតទៅដល់ទីតាំងរបស់បន្ទប់ទឹក វាជារឿងសំខាន់ណាស់ ព្រោះវាទាក់ទងទៅនឹងការប្រើប្រាស់ប្រចាំថ្ងៃ និងការតនូវប្រព័ន្ធទឹក រួមទាំងសោភ័ណភាពជាក់ស្ដែងនៅក្នុងបន្ទប់។
៣ – បន្ទប់ទឹកសម្រាប់មេគ្រួសារ ៖ បន្ទប់ទឹកប្រភេទនេះមិនខុសគ្នាប៉ុន្មានពីបន្ទប់ទឹកផ្ទាល់ខ្លួននោះទេ ប៉ុន្ដែទំហំគឺធំជាង ហើយការបំពាក់សម្ភារៈប្រើប្រាស់ក៏ច្រើនជាងដែរ។
៤ – ការប្រើប្រាស់សម្ភារៈក្នុងបន្ទប់ទឹក ៖ ការប្រើប្រាស់សម្ភារៈបន្ទប់ទឹករួមមាន ៖
– ចានបង្គន់មួយកំប្លេ
– អាងងូតទឹក
– ទូងូតទឹក
– ប្រដាប់បំពាក់របស់ប្រើប្រាស់
– ទូដាក់កន្សែង
– ធុងសម្រាមមានគម្រប
– ចានសាប៊ូ
– ចានលាងមុខមួយកំប្លេ(ក្បាលរ៉ូប៊ីនេ ស៊ីហ្វូងមួយកំប្លេ កញ្ចក់ និងចានទ្រកញ្ចក់ កែវដាក់ច្រាសដុសធ្មេញ)។
៥ – របៀបរៀបចំបន្ទប់ទឹក
– ការរៀបចំបន្ទប់ទឹកគួរតែធ្វើយ៉ាងណាកុំឱ្យងងឹតពេក(ត្រូវប្រើពន្លឺធម្មជាតិ បើសិនជាអាចធ្វើទៅបាន)។
– ត្រូវធ្វើឱ្យមានចរន្ដខ្យល់រត់កាត់ និងអាចបិទវិញបាន។
– ត្រូវគិតពីបញ្ហាសុវត្ថិភាព ដូចជារអិល ធុំក្លិន ការប្រើប្រាស់សម្ភារៈ ដែលមិនមែនជាសម្ភារៈបន្ទប់ទឹក ឬដុះផ្សិត(ដោយស្ទះខ្យល់)។
Leave a Reply