សម្ល​ម្ជូរ​អង្ក្រង

រូបភាពទស្សនាវដ្ដីសុខភាពយើង
  •  បរិមាណ​មនុស្ស ៖ ២នាក់
  • រយៈពេល​រៀបចំ​បន្លែ និងគ្រឿង ៖ ២០នាទី
  • រយៈពេល​ចម្អិន ៖ ១០​នាទី

គ្រឿង​ផ្សំ

  • ឆ្អឹង​ជំនីរ​ជ្រូកខ្ចី​កាត់ជា​កង់ ១៥០​ក្រាម
  • រំដេង ១ចំ​ណិត
  • ប្រហុក​ចិញ្ច្រាំ កន្លះ​ស្លាប​ព្រាបាយ
  • ខ្ជាយ ប៉ុនថ្នាំងដៃ
  • គល់​ស្លឹកគ្រៃ​ហាន់ ៣ដើម
  • ម្ទេសទុំ ២ផ្លែ
  • ខ្ទឹមស ៤កំពឹស
  • ស្លឹក​ម្រះព្រៅ ១០០ក្រាម
  • ខ្ទឹម​ក្រហម ២កំពឹស
  • អង្ក្រង ១០០​ក្រាម
  • សម្បក​ក្រូច​សើច ១ចំ​ណិត
  • ស្លឹកតា​មូងបុក ៥០​ក្រាម
  • ទឹក​ត្រី ១ស្លាប​ព្រាបាយ
  • ស្ករ​ត្នោត កន្លះ​ស្លាប​ព្រាបាយ
  • អំបិល កន្លះ​ស្លាបព្រា​កាហ្វេ
  • ប៊ីចេង កន្លះ​ស្លាប​ព្រាកាហ្វេ
  • រមៀត ប៉ុន​ថ្នាំងដៃ
  • ស៊ុប​មាន់ ១ស្លាប​ព្រាបាយ
  • ត្រកួន​ឈ្លក់ទឹក ១០០​ក្រាម
  • ម្ទេស ១ផ្លែ

    រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​ធ្វើ

1. ជាដំបូង​ត្រូវយក​គល់ស្លឹក​គ្រៃ សម្បក​ក្រូច​សើច រំដេង រមៀត ខ្ទឹមស ខ្ទឹម​ក្រហម ម្ទេស​បុកឱ្យ​ម៉ត់ ទើបដាក់​ម្រះព្រៅ​ចូលបុក​ជាមួយ​គ្នាតែ​កុំឱ្យ​ម៉ត់ពេក

2. ដាក់ឆ្នាំង​ឱ្យក្ដៅ​រួចចាក់​ខ្លាញ់ លីង​គ្រឿងបុក​ទាល់តែ​ឈ្ងុយ ហើយ​ដាក់សាច់​ជ្រូក ប្រហុក កូរឱ្យ​ឈ្ងុយ ទើបចាក់​ទឹក បន្ដិច​រួចដាក់​ស្លឹកម្ជូរ​តាមូង​បុកចូល។ បន្ទាប់​មកចាក់​ទឹកត្រី ស្ករ ប៊ីចេង អំបិល កូរឱ្យ​សព្វហើយ​រម្ងាស់​បន្ដិច រួចចាក់​ទឹកស៊ុប​មាន់ចូល ទុក​ឱ្យពុះ។ ក្រោយ​បន្ដិច​សូមដាក់​ត្រកួន និងអង្ក្រង​ចូលទុក​ទាល់តែ​សាច់ជ្រូក និងត្រកួន​ឆ្អិន ទើបដាក់​ជីម្រះ​ព្រៅចូល រួចភ្លក់​យករស ជាតិ ជូរ ហឹរ ប្រៃ។

ចំណាំ ៖ ម្ហូបនេះ​ទទួល​ទានជា​មួយ​បាយស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *