ឈឺ​ចាប់​​​​ពេល​​​​មក​រដូ​វ​

នា​ង​ខ្ញុំ​អាយុ​២២​ឆ្នាំ​ ហេតុ​អ្វី​បាន​ពេល​មក​រដូវ​ចេះ​តែ​មាន​ការ​ឈឺ​ចុក​ចាប់​?​ ​​​​ជួន​កាល​ពិបាក​ទ្រាំ​ខ្លាំង​ណាស់​។​ កញ្ញា​ ឈ​.​ ណ​.​ រ​ អាយុ​២២​ឆ្នាំ​ ភ្នំ​ពេញ​

វេ​ជ្ជ​ប​ណ្ឌិត​ លី​ ចេង​ហ៊ុយ​ ៖​ ជា​រឿយ​ស្ដ្រី​ឈឺចា​ប់​ពេល​មក​រដូវ​អាច​ជា​រឿង​ធម្មតា​។​ ព្រោះ​ថា​ ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​ គឺ​បណ្ដាល​មក​ពី​ការ​រីក​ប៉ោង​នៃ​តួ​ស្បូន​ ដែល​មាន​ស​ម្ពាធ​ខ្ពស់​រវាង​ឈាម​ដែល​ហូរ​ចេញ​ទៅក្នុ​ង​ស្បូន​ និង​ប៉ះ​ជា​មួយ​ជញ្ជាំង​ស្បូន​ ធាក់​ខ្ទប់​ គ្នា​ទៅ​វិញ​ទៅ​មក​។ ​ជញ្ជាំង​ស្បូន​ខ្លួន​ឯង​ក៏​ត្រូវ​ដាច់​ចេញ​ផង​ដែរ​​។​ ​កា​រ​ដាច់​ចេញ​នៃ​ជញ្ជាំង​ស្បូន​នេះ​ បង្ក​បង្កើត​ជា​​ការ​កន្ដ្រាក់​ស្បូន​​ស្រាល​ៗ​។​​​​​ បែប​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​មាន​ជា​ឈាម​រដូវ​ហូរ​ធ្លាក់​ចេញ​មក​។​ ការ​ឈឺ​ចាប់​ពេល​មក​រដូវ​របស់​ស្ដ្រី​អាច​តិច​ឬ​ខ្លាំង​ខុស​ៗ​​គ្នា​​ពី​មនុស្ស​ស្រី​ម្នាក់​ទៅ​មនុស្ស​ស្រី​ម្នាក់​ទៀត​។​ ​មិន​ចំ​ពោះ​តែ​ការ​ឈឺ​ចាប់​នោះ​ទេ​ សូម្បី​តែ​រោគ​សញ្ញា​ពេល​មក​រដូវ​ផ្សេង​ទៀត​ ក៏​អាច​ខុស​ គ្នា​ផង​ដែរ​។​ ​ហេតុ​នេះ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​អាច​ជា​រឿង​ធម្មតា​ទេ​ សម្រាប់​ស្ដ្រី​ភាគ​ច្រើន​ ប៉ុន្ដែ​ករណី​ឈឺ​ចុក​ចាប់​ខ្លាំង​ពិ​បាក​ទ្រាំ​ ​គួរ​តែ​ទៅ​ពិ​គ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​រោគ​ស្ដ្រី​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *