ខ្ញុំ​​​នោម​​​ឈឺ

នោម​ឈឺ​ នោ​ម​ពិ​បាក​ ឬ​នោម​ក្រហា​យ ទាំ​ង​នេះ​គឺ​សុ​​​ទ្ធ​តែ​បណ្ដាល​មក​ពី​មេរោ​គ។​ មេ​រោគ​ទាំង​នេះ​បា​នចូល​ទៅ​តាម​ឈាម​ ​និង​ទៅតា​ម​ទ្វារ​មាស​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ជម្ងឺ​រលាក​ប្លោក​នោម​ រលាក​ក្រពេញប្រូ​ស្ដាត​ និ​ង​រលាក​បំពង់​បង្ហូ​រទឹ​កនោម​ជាដើ​ម។​ ចំពោះ​លោក​អ្នក​នាង​កញ្ញា​ដែល​កើត​មាន​អា​ការ​នោមឈឺ​ ហើ​យ​មិ​ន​បាន​មក​ធ្វើ​ការ​ព្យាបាល​ឱ្យបា​នទាន់​ពេល​វេលា​ទេ​នោះ ​អា​ច​ធ្វើ​ឱ្យ ​លោក​អ្នក​កើត​មាន​បញ្ហា​នេះយ៉ា​ងធ្ង​ន់ធ្ង​រ ​ដែល​មិន​អាច​ស្មាន​ដល់។​

រូបភាពទស្សនាវដ្តីសុខភាពយើង

នោមឈឺ នោពិបាក នោមក្រហា ទាំនេះគឺសុ​​​ទ្ធតែបណ្ដាលមកពីមេរោគ។ មេរោគទាំងនេះបានចូលទៅតាមឈាម និងទៅតាទ្វារមាសដែលបណ្ដាលឱ្យកើតមានជម្ងឺរលាកប្លោកនោម រលាកក្រពេញប្រូស្ដាត និរលាកបំពង់បង្ហូរទឹកនោមជាដើម។ ចំពោះលោកអ្នកនាងកញ្ញាដែលកើតមានអាការនោមឈឺ ហើមិបានមកធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាទេនោះ អាធ្វើឱ្យ លោកអ្នកកើតមានបញ្ហានេះយ៉ាងធ្ងន់ធ្ង ដែលមិនអាចស្មានដល់។

ទ​ស្សនាវ​ដ្ដី​ សុខភាពយើ បាន​ជួបស​ម្ភាស​ផ្ទាល់​ជា​មួយលោ​កវេ​ជ្ជបណ្ឌិ​ត​ ថុង​ សុខ​ហ៊ាន​ ឯក​ទេស​វះកា​ត់ប្រ​ព័ន្ធ​ម៉ូ​ត្រសា​ស្ដ្រ ​និង​​ជា​អនុ​ប្រធាន​នៃម​ន្ទីរ​ពេទ្យព្រះ​​កុសុមៈ​ ពន្យល់​លោក​អ្ន​កអំ​ពីមូ​លហេតុ​ដែ​ល​បណ្ដាលឱ្យ​នោម​ឈឺ។​

នោមឈឺគឺជាអ្វី​?

​នោម​ឈឺ​គឺជា​ជម្ងឺ​ដែល​កើ​តឡើ​ង​ដោយ​សារ​តែមា​នកា​រ​រ​លាក​នៅលើ​ប្រព័​ន្ធ​ម៉ូត្រ​សា​ស្ដ្រផ្នែ​ក​ខាង​ក្រោម​ ហើ​យ​ប្រព័​ន្ធម៉ូ​ត្រ ​សាស្ដ្រ​ផ្នែក​ខាង​ក្រោម​មាន​ដូច​ជាប្លោ​កនោ​ម ​ក្រពេ​ញប្រូ​ស្ដាត​ បំ​ព​ង់ប​ង្ហូរ​ទឹក​នោ​ម​ជាដើ​ម។​ កា​រ​រលា​ក​ទាំងអ​ស់​នេះគឺជា​មូ​លហេ​តុ ​ដែល​បណ្ដាល​ឱ្យ​អ្នក​ជម្ងឺ​នោម​ចេញ​មក​ឈឺ។​ នៅ​​ក្នុ​ង​ករ​ណី​នោ​មឈឺ​មា​ន :

– ​នោម​ឈឺ​នៅ​ពេល​ដែល​ចាប់​ផ្ដើម​នោម​មុន​ដំបូ​ង

​- នោម​រួច​ហើយ​ទើប​មានការ​ឈឺចា​ប់

​- នោម​ឈឺ​តាំង​ពីពេ​លចាប់​ផ្ដើម​នោម​រហូត​ដល់​នោមអ​ស់

ក​រណីដែ​ល​បាន​រៀប​រាប់​ខាងលើ​នេះ ​លោក​អ្នក​ត្រូវ​គិត​ទៅ​ដល់ជ​ម្ងឺរ​លាកប្លោ​កនោ​ម ជ​ម្ងឺ​រលាកក្រ​ពេញ​ប្រូ​ស្ដាត​ និ​ង ជម្ងឺ​រលាក​បំពង់ប​ង្ហូរ​ទឹក​នោម​។

​មូលហេតុធ្វើឱ្យនោមឈឺ

មូល​ហេតុ​ដែល​ធ្វើ​ឱ្យនោ​ម​ឈឺគឺ​បណ្ដា​លពី​មេរោ​គដែល​ចូល​ទៅក្នុ​ងឈា​ម ​ករណី​នេះ​គឺ​កើត​ឡើង​ចំ​ពោះបុ​រស​ ដោ​យ​មេរោ​គ ​ចូល​ទៅតា​មឈាម​ ចូល​ទៅទំ​នៅស្រ​ទាប់​ខាង​ក្នុង​របស់​ប្លោកនោ​ម ​របស់​ប្រូស្ដា​ត ​និង​របស់​បំព​ង់ប​ង្ហូរទឹ​កនោ​ម។​ ​ចំ​ពោះ ​ស្ដ្រី​វិញ​ភាគ​ច្រើន​គឺមេ​រោគ​ឆ្លង​តា​មទ្វា​រមាស ​ដោយ​សារ​តែស្ដ្រី​មិ​នមាន​អនា​ម័យ ​ឬ​​ក៏​មាន​អនាម័យ​ដែរ​ ប៉ុន្ដែ​ការ​អនាម័យ​មិន​បាន​ធ្វើ ​ត្រឹម​ត្រូវ​ទៅ​តាម​ក្បួន​ខ្នាត ​ទើបប​ណ្ដាល​ឱ្យ​កើត​មាន​ជម្ងឺនោ​មឈឺ​។ ​នៅ​ពេល​ដែល​មេរោ​គចូ​លទៅក្នុ​ងបំ​ពង់​បង្ហូរ​ទឹ​កនោ​ម ​អាច​ធ្វើ​ឱ្យ ​រលាក​នៅ​ក្នុង​បំពង់​បង្ហូរ​ទឹក​នោម ​ហើយក៏​រាល​ទៅ​ប្លោក​នោម​ ​ធ្វើ​ឱ្យ​រលា​កប្លោក​នោម​តែម្ដ​ង(​ក​រ​ណី​ដែលមេ​រោគ​ឆ្ល​ងចូ​ល​ទៅតា​ម ​រយៈ​ឈាម​គឺ​មាន​តិច​តួច​ណាស់​)។​ ​ចំ​ពោះ​មេ​រោ​​គដែល​សង្កេត​ឃើញញឹ​ក​ញាប់​ជាង​គេនោះ​គឺមេ​រោគ​អឺកូ​លី(​ECOLI)​ ដែល​មាន​រហូត ​ទៅ​ដល់​៧០​ទៅ​៨០​ភាគ​រយនៃ​កា​ររ​លាក​ប្រព័​ន្ធផ្លូវ​នោមខា​ងក្រោ​ម​។​ ​

រូបភាពទស្សនាវដ្តីសុខភាពយើង

ជាទូ​ទៅ​លោក​អ្នក​នាងកញ្ញា​អាច​សង្កេត​មើល​ដោយ​ខ្លួន​ឯង​បាន​តាម​រយៈរោ​គស​ញ្ញាមួយ​ចំនួន​ដូចជា​

– នៅពេលដែលចង់នោមម្ដងៗគឺលោកអ្នកមិនចង់ទៅនោមនោះទេ ព្រោះលោកអ្នកខ្លាចឈឺ

– នៅពេលដែលនោមអស់ហើយ នៅតែមានអារម្មណ៍ថាចង់ទៅនោមម្ដងទៀត

– នោមឈឺនៅពេលដែលចាប់ផ្ដើមនោមមុនដំបូង

– នោមរួចហើយទើបមានការឈឺចាប់

– នោមឈឺតាំងពីពេលចាប់ផ្ដើមនោមរហូតដល់នោមអស់

– ពិបាកនៅក្នុងការនោម(ប្រឹងនោម) ជួនកាលនៅពេលដែលនោមឈឺអស់ហើយ ក៏មានទឹកនោមចេញមកតក់ៗមកតាម ក្រោយទៀត ហើយអ្នកជម្ងឺមិនត្រឹមតែមានអារម្មណ៍ឈឺតែម្យ៉ាងនោះទេ គឺមានអារម្មណ៍ក្រហាយនៅពេលនោម។ អ្នកជម្ងឺខ្លះទៀត នៅពេលនោមមានការឈឺចាប់នៅផ្នែកខាងលើ(ថ្ងាស) ខាងក្រោមផ្ចិតថែមទៀត។

ដូចនេះនៅពេលដែលលោកអ្នកកើតមានអាការដូចដែលបានរៀបរាប់ខាងលើ លោកអ្នកគួរតែប្រញាប់ទៅពិភាក្សាជាមួយ គ្រូពេទ្យឯកទេសប្រព័ន្ធម៉ូត្រសាស្ដ្រ ដើម្បីធ្វើវិនិច្ឆ័យរោគ និងធ្វើការព្យាបាល។

ផលប៉ះពាល់នៃអាការនោមឈឺ

អាការនោមឈឺនេះបានធ្វើឱ្យមានផលប៉ះពាល់ដល់អ្នកជម្ងឺទាំងផ្នែកការងារ និងផ្នែកសុខភាពដូចជា  :

​- ធ្វើ​ឱ្យ​អ្នក​ជម្ងឺ​មិន​ចង់ចេ​ញ​ទៅ​ក្រៅផ្ទះ​នោះទេ​ ជា​ហេតុ​ធ្វើ​ឱ្យអ្ន​ក​ជម្ងឺបា​ត់ប​ង់ទំ​នា​ក់ទំ​ន​ងផ្នែ​កស​ង្គម​

ខាង​ក្រៅ ​ព្រោះ​កាល ​ណាបើ​សិន​ជា​លោក​អ្ន​កនោម​ឈឺ ​នោម​ញឹក​ ធ្វើឱ្យ​លោកអ្នក​មិនច​ង់​ដើរ​ក្រៅផ្ទះ​នោះទេ​។ ​

– ​នៅពេ​លដែល​អ្នក​ជម្ងឺនោ​មឈឺ​ដែល​បណ្ដាលម​កពី​មេរោគ​ នោះ​កា​រ​រលាក​អាច​រាល​ដាលទៅ​ក​ន្លែង​ដ​ទៃ​ទៀត ​វាមិ​នត្រឹ​ម ​តែ​រលាក​ប្លោក​នោម​នោះទេ​ វា​អា​ច​ធ្វើ​ឱ្យរ​​លាក​ស​រីរាង្គផ្សេ​ងទៀ​តដែល​នៅ​ក្បែរៗ​ប្លោកនោ​ម ​ជួ​នកា​ល​វារា​លដា​លពី​ខាងក្រោ​មឡើង​ ​ទៅ​លើ​ដល់​ប្រព័ន្ធ​ផ្លូវ​នោម​ខាង​លើ​ ដែល​បណ្ដាល​ឱ្យ​កើត​មាន​បញ្ហា​ធ្ង​ន់ធ្ងរ​ ព្រោះ​វា​ជា​ការ​រលាក​ដោយ​សារ​មេរោ​គ។​

– ​បើ​សិ​ន​ជាអ្ន​កជ​ម្ងឺមិ​នបាន​ធ្វើកា​រ​ព្យា​បាល​ឱ្យ​បាន​ដិត​ដល់​នោះ ​មេ​រោគ​វាឈា​ន​ទៅ​ដ​ល់ក្រ​លៀន​ខាង​លើ ​អាច​ធ្វើ​ឱ្យអ្ន​កជ​ម្ងឺ​​ បាត់​បង់​ជី​វិត ​ប៉ុ​ន្ដែ​ករណី​នេះ​គឺ​មាន​តិចតួ​ចណា​ស់ ​ដែល​អាច​កើ​តឡើង​ដោយសា​រតែ​អ្នក​ជម្ងឺទ្រាំ​ប្រើ​ថ្នាំ​តែ​ទិញ​នៅតា​មឱស​ថស្ថាន​មួយ​ ចំនួន​ដែល​មិន​មាន​ការ​ចេញ​វេ​ជ្ជប​ញ្ជាពី​វេជ្ជ​បណ្ឌិត​ ហើយ​មិ​នព្រម​ទៅ​ព្យា​បាល​នៅម​ន្ទីរ​ពេទ្យ ​ឬ​ក៏​មិន​ព្រម​ទៅជួ​បគ្រូ​ពេទ្យផ្នែ​កប្រ​ព័ន្ធ​ ម៉ូ​ត្រសាស្ដ្រ​ជា​ដើម​។

វិធីព្យាបាលអាការនោមឈឺ

​វិ​ធី​ព្យា​បាល​ជម្ងឺ​នោម​ឈឺជា​ដំបូ​ងអ្ន​កជ​ម្ងឺត្រូ​វ​មក​ជួប​ជាមួ​យគ្រូ​ពេទ្យ​ជា​មុន​សិន​ ដើ​ម្បីរ​កមូ​លហេ​តុដែ​ល​ធ្វើឱ្យ​ជម្ងឺ​កើ​តមា​ន ជម្ងឺ​នោម​ឈឺ។ ​ឧទា​ហរណ៍​បើ​សិន​ជាអ្ន​កជ​ម្ងឺនោ​មឈឺ​ដោយ​សារ​ការ​រលា​ក​ ដែល​បណ្ដាល​មក​ពីមេរោគ​ឈ្មោះអឺ​កូលី​ ​ត្រូ​វតែ​ធ្វើ ​កា​រព្យា​បាល​ដោយ​ធ្វើ​ការ​សម្លា​ប់មេ​​រោគ​ពពួក​មេរោ​គអឺ​កូលី​ ឬ​ក៏មេ​រោគ​ប្រភេទ​ដទៃ​ទៀត​ដែល​ត្រូវ​ស្រាវ​ជ្រាវ​ ដោ​យកា​រពិ​និត្យ​ មើល​ទឹក​នោម​ ដើ​ម្បី​រកមេ​​រោគ​ដែល​មាន​នៅ​ក្នុង​ទឹក​នោម​ឱ្យ​ដឹង​ថាជា​មេរោ​គប្រ​ភេទ​អ្វី។​ បន្ទាប់​មក​ត្រូវ​ប្រើ​ថ្នាំព្យា​បាល​ដោយ​សម្លា​ប់ មេ​រោគ​ដែល​ធ្វើ​ឱ្យ​នោម​ឈឺ។​​

វិធីការពារដើម្បីកុំឱ្យកើតមានបញ្ហានោមឈឺ

ដើ​ម្បី​ការ​ពារ​កុំ​ឱ្យកើ​តមា​នប​ញ្ហានោ​មឈឺ​ ​លោក​អ្នក​នាង​កញ្ញាត្រូ​វមា​ន​អនា​ម័យ​ជានិ​ច្ច​ ជាពិ​សេស​​ស្ដ្រី​ត្រូវ​តែ​ឧស្សាហ៍​លាង​ សម្អាត​ប្រព័ន្ធ​ផ្លូ​វភេ​ទ​ផ្នែក​ខាង​ក្រោ​ម ត្រូវ​តែ​លាង​សម្អាត​ឱ្យបា​នស្អាត​ល្អ​ជានិ​ច្ច។​ ចំពោះ​ស្ដ្រីវិ​ញ​បើសិ​នជា​មាន​ការ​រលាក​ផ្នែក​ខាង​ ក្រោម​ហើយ​ ដាច់​ខាត​គឺ​ត្រូវ​តែ​ឡើង​ទៅ​រលាក​ប្រព័ន្ធ​ផ្លូវ​នោម​ខាង​លើ ​ចៀស​មិន​រួច​នោះ​ទេ ​ដោយត្រូ​វការ​ពារ​ ដូច​​ជាបើ​សិន​ជា ​ស្ដ្រី​មាន​បញ្ហា​ធ្លាក់​ស ​ត្រូវ​តែ​ធ្វើ​កា​រព្យា​បាល​ជាមួ​យគ្រូ​ពេទ្យ​ឯក​ទេ​សផ្នែ​ករោគ​ស្ដ្រី។​​ បើសិ​នជាធ្លា​ក់ស​ ហើយ​កើត​មាន​អា​ការ​នោម ​ឈឺ​ទៀតនោះ​ អ្ន​ក​ជម្ងឺ​ត្រូវ​ទៅជួ​បជា​មួយ​ឯក​ទេស​ខាងផ្នែ​ករោ​គស្ដ្រី ​ហើ​យ​ក៏​ត្រូវ​តែទៅ​ជួប​ឯក​ទេសខា​ងផ្នែ​កប្រ​ព័ន្ធ​ម៉ូត្រ​សាស្ដ្រ​មួយ​ ទៀត​ ដើ​ម្បី​ព្យា​បាល​រួម​គ្នា​​កុំ​ឱ្យ​កើត​មាន​ផល​វិ​បាកទៅ​ថ្ងៃក្រោ​យ។ ​បើ​​ចំពោះ​បុរ​សវិ​ញ ​លោក​អ្នក​បាន​ដឹង​ហើយ​ថាមេ​រោគ​អឺកូ​លី ​អាច​ចូល​ទៅ​តាម​ឈាម​ និ​ងអា​ច​ចូល​ទៅ​តាម​ប្រព័ន្ធ​ទឹក​នោម​ខាង​ក្រោម។​ ដូច​នេះ​លោក​​អ្ន​កត្រូវតែ​ធ្វើ​ការអ​នាម័យ​នៅ​លើផ្លូ​វភេ​ទឱ្យ​ បាន​ស្អាតល្អ ​ជា​ពិ​សេស​មិន​ត្រូវ​មានដៃ​គូ​ខាង​ក្រៅច្រើ​នពេ​ក បើ​សិន​ជាមិ​នអា​ចចៀ​សរួ​ចគឺ​ត្រូវ​ប្រើ​ស្រោម​អនា​ម័​យ។

ដំបូន្មានអ្នកជំនាញ

ក​រណី​ដែល​អ្នក​ជម្ងឺ​នោមឈឺ​នៅពេល​ដែល​ចាប់​ផ្ដើម​ភ្លាម​ អ្នកជ​ម្ងឺត្រូ​វមកជួ​បជាមួ​យអ្ន​កឯ​កទេស​ មិន​ត្រូវ​ទុក​ចោល​មិន​ រ​វី​រវល់​នោះទេ​ ហើយ​ក៏មិ​នត្រូ​វប្រើ​ថ្នាំផ្ដេ​សផ្ដា​ស​នោះដែ​រ​។ បើ​សិន​ជាអ្ន​កជ​ម្ងឺ​ជា​ស្ដ្រីមិ​នបា​នមក​ធ្វើ​ការ​ព្យាបា​ល ​ដោយ​សារ​មានកា​រ​ ខ្មាស​អៀន​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ដោយ​កា​ររលា​កអាច​រីក​រាល​ដា​ល។​ ដូ​ចនេះចំ​ពោះអ្នក​ជម្ងឺ​ទាំង​ស្ដ្រីទាំ​ងបុ​រស​ នៅ​ពេ​ល ​ដែល​នោមឈឺ​ខុស​ប្លែក​ពី​ធម្មតា​ នោម​ក្ដៅ ​ពិ​បាកនោម ​នោម​ញាប់​ នោម​ហើយ​ចង់​នោ​ម​ទៀត​ អ្នក​ជម្ងឺ​ត្រូវ​តែ​មក​ជួប​ជាមួ​យ ​អ្នក​ឯក​ទេស​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *