ត្រូវ​​​ចាប់ផ្ដើម​​​ហាត់ប្រាណ​​​នៅ​​​វ័យ​​​ណា?

កា​រហាត់​ប្រាណ​ជាស​កម្មភា​ពមួ​យប្រៀ​បដូ​ចឱ​សថ​សម្រា​ប់ជំ​នួយសុ​ខភា​ពលោ​កអ្ន​ក​គ្រប់​ៗគ្នា​។ ​លោក​អ្នក​ជាច្រើន​បាន​ជ្រើស​រើស​ធ្វើកា​រហាត់​ប្រាណទៅ​តាម​ទីក​ន្លែងផ្សេ​ងៗ​គ្នា ​ដូច​ជានៅព​ហុកី​ឡា​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ មាត់ទ​ន្លេ ​និ​ង​នៅតា​មក្លឹ​បហា​ត់កីឡា​នានា​ជាដើ​ម។​ ភាព​ស្រស់​សង្ហា​ រាង​​តូច​ច្រឡឹ​ង ​សុខ​ភាព​ល្អមាំ​មួន​ សុទ្ធ​តែ​បាន​មក​ពីកា​រយ​កចិ​ត្ដចំ​ពោះកា​រហាត់​ប្រាណបា​នយ៉ាង​​ត្រឹម​ត្រូ​វ។​ តើយើ​ងគួ​រចា​ប់​ផ្ដើម​ហាត់​ប្រាណ​នៅ​ពេល​ណា?​

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​បក​ស្រាយ​អំពី​ប្រធា​នប​ទត្រូ​វតែ​ចាប់​ផ្ដើម​ហាត់​ប្រាណ​នៅពេ​លណា​ ទស្ស​នា​វដ្ដី​ សុខភាពយើ បាន​ជួបជា​មួយ​លោក​ ហ៊ី​ ឌី​ណា​រិន្ទ​ ប្រ​ធាន​ក្លឹប​គីងកុ​ង។​ ​

កា​រហា​ត់ប្រា​ណជា​អ្វី?​

ការ​ហាត់​ប្រាណ​ជាទ​ង្វើមួ​យដ៏​ល្អ ​បើ​សិន​ជាបា​នក្លាយ​ជាទ​ម្លាប់​ប្រ​ចាំថ្ងៃ​។ ​ការ​ហាត់​ប្រាណ​គឺ​ជាកា​រ​ទាម​ទារ​យ៉ាង​សំខា​ន់បំ​ផុត​ ចំពោះ​លោក​អ្នក​ទាំង​អស់​គ្នា​ ដើម្បី​ជាកា​របំ​ពេញនូ​វត​ម្រូវ​កា​រស​ម្រាប់សុ​ខភា​ព។​ ហាត់​ប្រាណ​ដើម្បី​សុខ​ភាព​ល្អ ​ហាត់​ប្រាណ​ដើម្បី​រាង​ កាយ​រឹងមាំ​ និង​ដើម្បី​ភាព​ស្រស់​ស្អាត​សង្ហា ​លោក​អ្ន​កអា​ចជ្រើ​ស​រើស​យក​រ​បៀប​នៃកា​រហា​ត់ប្រា​ណផ្សេ​ងៗ​ពីគ្នា​ ដូច​ជាកា​រ​ហែល​ទឹក​ ការ​លេង​កីឡា​ផ្សេង​ៗ ​ការ​រត់​តាម​ដង​វិថី​នានា​។ ​លោក​អ្នក​មួយ​ចំនួ​នទៀ​តហាត់​ប្រាណ​ដោយ​កា​រ​រាំផ​ងដែ​រ ​ឯលោ​កអ្ន​កមួ​យចំ​នួន​បាន​ ចូល​ទៅ​ក្លឹប​ហាត់កី​ឡាដើ​ម្បី​ហា​ត់កី​ឡាកា​យវ​ប្បកម្ម​ជាដើ​ម ​ដូច​ជាកា​រហា​ត់លើ​ក​សា​ច់ដុំ​ និង​ការហា​ត់ក​ម្ដៅសា​ច់ដុំ​ផ្សេង​ៗ​ទៀតផ​ង​។

ត្រូវចា​ប់​ផ្ដើម​ហា​ត់ប្រា​ណនៅ​វ័យ​ណា​​?

ការ​ហាត់​ប្រាណ​មិន​កំណ​ត់ទៅ​លើអា​យុចា​ស់ ​ឬក្មេ​ងនោះ​ទេ ​គឺអា​ស្រ័យ​ទៅលើ​កា​រ​យក​ចិត្ដ​ទុ​កដា​ក់ចំ​ពោះប​ញ្ហាសុ​ខភា​ព ​របស់​បុគ្គល​នោះខ្លួ​នឯ​ង។​ ហា​ត់ប្រា​ណគួ​រចា​ប់ផ្ដើមនៅ​ពេល​ដែលមា​ន​រាង​កាយរឹ​ងមាំ​អាច​ធ្វើអ្វី​បាន ​គឺ​អាចចា​ប់ផ្ដើ​មពី​កុមា​រដែ​លអាច​ ​ដើ​រ រត់​ និ​ង​លេង​កីឡាប​ន្ដិច​បន្ដួ​ចឡើ​ងទៅ​។

– ស​ម្រាប់​កុមារ :ក្នុង​វ័យ​នេះគ​ប្បីចាប់​ផ្ដើម​ការ​ហា​ត់ដោ​យ​កា​ររ​ត់​លេង​ ហែល​ទឹក​ ស្រប​ពេល​នោះផ​ងដែ​រ ​គួរ​តែឱ្យ​កុមា​រ ​ទទួល​ទាន​អាហា​រជំ​នួយ​បន្ថែ​ម ដូ​ចជា​អាហារ​មាន​ជាតិ​វី​តាមី​នច្រើ​ន ​ជាពិ​សេស​គឺ​ទទួល​ទាន​ទឹក​ដោះគោ​ឱ្យបា​នច្រើ​ន ព្រោះ​ដើ​ម្បីជា ​ជំនួយ​ឱ្យ​កុមារ​ឆាប់​លូត​កម្ពស់​បាន​ល្អ។​

– ​សម្រាប់​មនុ​ស្សពេ​ញវ័​យ : នៅ​អាយុ១​៥ឆ្នាំ​ឡើង​ទៅ ​ជាពេ​លមួយ​ដែល​សំខា​ន់ក្នុ​ងកា​រចា​ប់ផ្ដើ​មហា​ត់ប្រា​ណ ព្រោះ​ថា​ឆ្អឹង​ កំពុ​ងតែ​ធ្វើកា​រលូ​តលា​ស់។​ ជា​ការ​ចាំបា​ច់ណា​ស់ទាំ​ងក្មេ​ងដែ​លបា​នចា​ប់ផ្ដើ​មធ្វើ​កា​រហា​ត់ប្រាណ​នៅក្នុ​ងវ័​យនេះ​ ជាប្រ​យោជ​ន៍​សំខា​ន់​ សម្រាប់​សុខ​ភាព​រាង​កាយ​។ ឯ​ការ​ចាប់​ផ្ដើម​ហាត់​ប្រាណ​សម្រាប់​មនុស្សដែ​លស្ថិ​តក្នុង​វ័យក​ណ្ដាល​វិញ​នោះ ​មាន​សារៈសំ​ខាន់​សម្រាប់​ ​សុខ​ភាព​ ព្រោះ​មនុស្ស​ដែល​ស្ថិត​នៅ​វ័យ​នេះដើ​ម្បីសុ​ខភា​ពមាំ​មួន​ ​និង​ស្រស់​សង្ហា​។​ ស​ម្រាប់​អ្នក​វ័យ​ចំណា​ស់​វិញ​នោះ ក៏​កា​ន់តែ​ជា ​ប្រយោ​ជន៍​សំ​ខាន់​សម្រាប់​សុខភាព​ ព្រោះ​វ័យ​នេះ​ភាគ​ច្រើន​កំពុ​ងតែ​ប្រ​ឈម​មុខ​នឹង​ជម្ងឺ​លើ​ស​ឈាម​ និង​ជម្ងឺ​បេះ​ដូង​ជាដើ​ម។​ គ្រាន់​តែ ​ចំណាយ​ពេល​ក្នុង​មួយ​ថ្ងៃ​តែមួ​​យដ​ងឬ​ពីរ​ដ​ង ដើ​ម្បីហា​ត់ប្រា​ណក៏​ជាចំ​ណែក​មួយដែ​ល​ជួយដ​ល់​សុខ​ភាព​ផង​ដែរ​។ ​ហាត់​ប្រាណ​  ​ទោះបី​ ​ជា​លោក​អ្នក​មាន​សុខ​ភាព​ល្អ ​ឬមិ​នល្អ​យ៉ាង​ណានោះ​ គ​ប្បី​ត្រូវ​ធ្វើលំ​ហា​ត់ប្រា​ណឱ្យ​បាន​ញឹក​ញាប់​ និ​ង​បាន​ទៀ​ងទា​ត់​បើអា​ចធ្វើ​ទៅរួ​ច ​ជាពិ​សេស​សម្រាប់​អ្នក​ដែល​ឧស្សា​ហ៍ឈឺ ​ដើម្បីជួ​យទ​ប់ស្កា​ត់នឹ​ងជ​ម្ងឺដ​ទៃទៀ​ត ​ដែល​ងាយ​នឹ​ងកើ​តមា​នចំ​ពោះសុ​ខភា​ព​។ ​

ប្រ​ការគួរធ្វើ និងចៀសវាងចំពោះការហាត់ប្រាណ

សក​ម្មភាព​នៃកា​រហាត់​ប្រាណ​អាច​មាន​លក្ខណៈ​ផ្សេង​ៗពី​គ្នា។​ អ្ន​កខ្លះ​ធ្វើកា​រហា​ត់នៅ​តាម​ទីសា​ធារ​ណៈ​ផ្សេង​ៗ ​ឯ​លោក​អ្ន​ក ​មួយ​ចំនួ​នទៀ​តបា​នទៅ​ធ្វើកា​រហាត់​កីឡា​កាយ​វប្ប​កម្ម​នៅតា​មក្លឹ​បហា​ត់កី​ឡានា​នា។​ កា​រហា​ត់កី​ឡាត្រូ​វ​កំណ​ត់អា​យុពី​១៥​ឆ្នាំឡើ​ង​ ​ទៅ​ទើប​អាច​ហាត់​បាន​។ មាន​ប្រការ​ចៀស​វាង​មួយចំ​នួន​សម្រា​ប់កា​រហា​ត់នេះ​។ ​ ​

វ័​​យពី១៥ទៅ១៦ឆ្នាំ : សូម​ចៀស​វាង​ការ​ហាត់​ប្រាណ​ដោយ​ប្រើ​សម្ភារៈ​ធ្ងន់​ៗ ព្រោះអា​ចប​ណ្ដាល​ឱ្យប៉ះ​ពា​ល់ដ​ល់សុ​ខភា​ព ​ជា​ពិ​សេស​គឺ​ការ​លូត​លា​ស់ឆ្អឹ​ង។ ​ប្រកា​រគួ​រប្រ​តិប​ត្ដិចំ​ពោះវ័​យនេះ​គឺគ​ប្បីហា​ត់​តោង​ ឈោង​ លោត​ រ​ត់ ​ឬលេ​ងបា​ល់បោះ​ជាដើ​ម ​ដើម្បី​ ឱ្យ​​ឆ្អឹង​មាន​ការ​លូត​លាស់​បាន​ល្អ។​

-​ វ័​យ​កណ្ដា​ល : ក្នុង​វ័យ​នេះមិ​នមាន​អ្វី​ក្នុង​ការ​ហាម​ឃាត់នោះ​ទេ ​អាច​ហាត់​ដោយប្រើ​ស​ម្ភារៈ​សម​ស្រ​ប​ទៅនឹ​ងក​ម្លាំង​រា​ង ​កាយ។​ វ័យ​នេះអា​ចធ្វើកា​រហា​ត់​ជាមួ​យនឹ​ងស​ម្ភារៈ​ធ្ងន់ៗ​បាន​ ដូ​ចជា​ការ​លើក​សាច់​ដុំ ​និង​សម្ភា​រៈ​កម្ដៅសា​ច់ដុំ​ ក្រៅពី​នោះមា​នកា​រ​រត់​ រាំ​ ឬ​ការ​លេង​កីឡា​ផ្សេងៗ​ទៀត​ជាដើម​។ ​

– ​មនុ​ស្សចា​ស់ : ស្ថិត​ក្នុង​វ័យ​ចំណាស់​ ការធ្វើ​លំហា​ត់ប្រា​ណពិ​តជា​មាន​សារៈ​សំខា​ន់ណា​ស់ចំ​ពោះសុ​ខភា​ព។​ គ​ប្បីធ្វើ​លំហា​ត់ ​ស្រាល​ៗ​ រ​ត់​យឺត​ៗ ​ឬអា​ចធ្វើ​លំ​ហាត់​ប្រាណ​ដោយ​ការ​រាំ​ក៏បា​ន​ ដើ​ម្បីឱ្យ​មា​នសុ​ខភា​ពល្អ​ និ​ងជា​ជំនួ​យស​ម្រាប់​ចល​នាបេះ​ដូង​ផង​ដែរ​។ ​

ដំបូ​ន្មា​នអ្ន​កជំ​នា​ញ​

ការ​ហាត់​ប្រាណ​ជាប្រ​ការ​សំខា​ន់​សម្រាប់​ជំនួយ​ដល់​សុខ​ភាព​ សូម​គិត​គូរ​ និ​ង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​សុ​ខភា​ពដោ​យកា​រ ​ហាត់​ប្រាណ​។​ ត្រូវ​ចា​ប់ផ្ដើម​ធ្វើកា​រហាត់​ប្រាណ​ និ​ង​ការ​ហា​ត់​កីឡា​ឱ្យបា​ន​លឿន​បំផុ​ត ​តាម​ដែល​អា​ចធ្វើ​ទៅបា​ន ​ដើម្បី​ឱ្យរា​ងកា​យ ​មាន​សុខភា​ពមាំ​មួន​ និង​លូ​តលា​ស់បា​នល្អ​។ ​ស្រប​ពេល​នោះផ​ង​ដែរ​ គប្បី​ទទួ​លទា​នអា​ហារ​ដែល​មា​នវី​តាមីន​ និ​ងជា​តិប្រូ​តេអ៊ី​នច្រើ​ន ​ជាពិ​សេស​គឺទឹ​កដោះ​គោ​ដែ​ល​ជំនួយ​ដល់​កា​រលូ​តលា​ស់រ​បស់​ឆ្អឹង​នេះជា​ការ​ល្អបំ​ផុ​ត។​ សូម​ថែរ​ក្សាសុ​ខភា​ពលោ​កអ្ន​ក ​ដោយ​ចាប់​ផ្ដើម​ពី​កា​រ​ហាត់​ប្រាណ។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *