បាយ​ឆាកាពិ

រូបភាពទស្សនាវដ្ដីសុខភាពយើង
  • បរិមាណ​មនុស្ស ៖ ២នាក់
  • រយៈពេល​រៀបចំ​គ្រឿង ៖ ១០នាទី
  • រយៈពេល​ចម្អិន ៖ ៥នាទី

គ្រឿង​ផ្សំ  

  • សាច់ជ្រូក​២ខាំ (យក​សាច់​សុទ្ធ)
  • អង្ករ
  • ពងទា ២គ្រាប់
  • ស្វាយ (ឈូស​ជាសរសៃ)ប្រេងឆា
  • កាពិ កន្លះ​ស្លាប​ព្រាកាហ្វេ
  • ខ្ទឹម​ក្រហម ៥កំពឹស
  • ខ្ទឹមស ៥កំពឹស
  • ម្ទេស​ដៃនាង ៤គ្រាប់

គ្រឿង​ផ្សំរស​ជាតិ

  • ប៊ីចេង ១ស្លាប​ព្រា
  • ស្ករស ១ស្លាប​ព្រាកាហ្វេ
  • អំបិល ១ស្លាប​ព្រាកាហ្វេ

របៀប​រៀបចំ​គ្រឿងផ្សំ

  • សាច់ជ្រូក​លាងឱ្យ​ស្អាត រួចហាន់​ជាចំណិត​ស្ដើងៗ
  • ដាំបាយ​ឱ្យឆ្អិន រួចដួស​ទុកមួយ​ឡែកឱ្យ​ត្រជាក់
  • ខ្ទឹម​ក្រហម ហាន់​ជាបន្ទះៗ
  • ខ្ទឹមស​ដុំចិញ្ច្រាំ​ឱ្យល្អិត
  • ម្ទេស​ដៃនាង កាត់​ជាកង់ៗ
  •  គោះ​ពងទា រួចដាក់​គ្រឿងផ្សំ ហើយ​ក្រឡុក​ចូលគ្នា​ឱ្យចូល​ជាតិ។

វិធី​ធ្វើ

  • ដាក់ខ្ទះ​ចាក់ប្រេង​ឆាទុក​ឱ្យក្ដៅ​បន្ដិច ចាក់ពង​ទាដែល​ផ្សំគ្រឿង​ចូល ចៀនវា​ឱ្យឆ្អិន ទើបហាន់​ជាបន្ទះ​ប្រវែង​៤ហ៊ុន​រួចទុក​មួយ​ឡែក
  • ដាក់ខ្ទះ​លើចង្ក្រាន​ឱ្យក្ដៅ​បន្ដិច រួចចាក់​ប្រេងឆា​ចូល ហើយ​ចាក់ខ្ទឹម​សចូល​លីងវា​ឱ្យ​ឈ្ងុយ
  • ដាក់សាច់​ជ្រូកចូល​ឆាទុក​រយៈពេល​១នាទី រួចដាក់​គ្រឿងផ្សំ​រសជាតិ​ចូល ហើយ​ទុកមួយ​ឡែក
  • យកខ្ទះ​ចាក់ប្រេង​ឆាដាំ​ឱ្យក្ដៅ រួចដាក់​ខ្ទឹមស កាពិ និង​គ្រឿង​ផ្សំ​រសជាតិ​ចូល​ហើយចាក់​បាយ​ច្របល់​ចូលជាតិ​គ្នាជា​ការស្រេច។

របៀប​រៀបចំ​ដាក់​ចាន

  • ពេលដួស​បាយឆា​ដាក់ចាន ត្រូវដាក់​បាយចំ​កណ្ដាល​ចាន ទើបដាក់​សាច់ជ្រូក ខ្ទឹម​ក្រហម ពងទា ស្វាយ​និងម្ទេស​នៅជុំវិញ​បាយឆា។​
  • នៅពេល​ទទួល​ទានបាយ​ឆា ត្រូវផ្ទាប់​ជាមួយ​សាច់ជ្រូក ស្វាយ និងពងទា ដែលបាន​រៀបចំ​ទុកខាង​លើ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *