កូន​ខ្ញុំកើត​លឿង

លឿង​គឺជា​ជម្ងឺ​ដែល​បង្កឱ្យ​មាន​គ្រោះ​ថ្នាក់​រហូត​ដល់​បាត់បង់​អាយុ​ជីវិត​បាន ក្នុង​ករណី​ដែលមាន​ការធ្វេស​ប្រហែស។ ដោយ មិនបាន​យល់ដឹង​ពីរោគ​សញ្ញា និង​អាការ​ជម្ងឺ​លឿង​មួយចំនួន ទារក​ប្រាកដ​ជាជួប​ប្រទះ​នូវផល​វិបាក។ ដូច្នេះ​លោកអ្នក​ដែលជា​អា ណាព្យា​បាល​ចាំបាច់​យកចិត្ដ​ទុកដាក់​ថែរក្សា​ទារក​និង​ស្វែងយល់​ឱ្យបាន​ច្រើន​ពីវិធី​បង្ការ​នូវជម្ងឺ​កើត​លឿង​លើទារក។ 

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្នុងការ​ចូលរួម​ចំណែក​ផ្ដល់​ជូន​ចំណេះ​ដឹង​បន្ថែម ដើម្បី​ឱ្យកាន់​តែជ្រាប​ច្បាស់​ពីជម្ងឺ​កើត​លឿង ទស្ស​នាវដ្ដីសុខភាពយើង សូម​បង្ហាញ​ជូន​លោកអ្នក​នូវការ​ផ្ដល់​ប្រឹក្សា​ជាមួយ​លោក​វេជ្ជ​បណ្ឌិត ហ៊យ គឹម​ហេង​ជំនាញ​ព្យាបាល​ជម្ងឺ​កុមារ​នៅ​មន្ទីរ​ពេទ្យ​កុមារ ជាតិ។

កើត​លឿង ជាអ្វី?

លឿង​មិនមែន​ជាជម្ងឺ​ទេ គ្រាន់តែ​ជារោគ​សញ្ញា​ដែលបាន​កើតឡើង​ចំពោះ​ទារក​តែ​ប៉ុណ្ណោះ។ លក្ខណៈ​ទូទៅ​នៃទារក​ដែល​មាន​សភាព​លឿង​នៅលើ​ស្បែក​នោះគេ​ឱ្យឈ្មោះ​ថាជា​កើត​លឿង។ លឿង​គឺជា​រោគ​សញ្ញា​ដែលត្រូវ​ធ្វើការ​តាមដាន​សភាព​ជម្ងឺចាប់​តាំងពី​ទារក​ទើបនឹង​កើតមក​ភ្លាម​រហូត​ដល់​ពេល​កំណត់​ណាមួយ​ដែលអាច​ធ្វើការ​សន្មត​ពីជម្ងឺ​លឿង​ជាក់​លាក់​បាន។ ការត្រួត​ពិនិត្យ ទៅលើ​ទារក​ដែល​កើត​លឿង​មានពីរ​សណ្ឋាន​ចែកដាច់​ពីគ្នា គឺទារក​ដែលមាន​អាយុ​បាន២៤​ម៉ោង​ទៅ៣​ថ្ងៃ និង​ទារក​ដែលមាន​អាយុ លើសពី​៣ថ្ងៃ​ឡើងទៅ។

រោគ​សញ្ញា​នៃទារក​កើត​លឿង

លក្ខណៈ​ទូទៅ​នៃលឿង​ដែលកើត​ចំពោះ​ទារក​ត្រូវបាន​បែងចែក​វាជា​ពីរ​សណ្ឋាន។ សូម​លោក​ឪពុក​អ្នកម្ដាយ​គ្រប់រូប​មេត្ដា​ស្វែង​យល់ ដើម្បី​ធ្វើការ​សម្គាល់​រោគ​សញ្ញា​របស់កូន គឺលឿង​កើតលើ​ទារក​ដែលមាន​អាយុ​លើស និងក្រោម​៣ថ្ងៃ។

1 . ទារក​អាយុ​ក្រោម​៣ថ្ងៃ ៖ ដើម្បីឱ្យ​ដឹងថា​ទារក​នោះមាន​រោគ​សញ្ញា​នៃការ​កើត​លឿង​គឺត្រូវ​ផ្ដោតទៅ​លើ​សំខាន់​ស្បែក​និងភ្នែក​ទារក បើមាន​ពណ៌​លឿង ត្រូវបែង​ចែកជា​ពីរ​សណ្ឋាន​ទៀត គឺលឿង​ភ្លាវ និងលឿង​ខ្លាំង​ហើយ​ទឹកនោម​ក៏មាន​ពណ៌​លឿង ដែរ។ ក្នុង​ករណី​នេះ​លោកអ្នក​កុំបង្អង់​យូរ​តទៅ​ទៀត ត្រូវ​ប្រញាប់​យកកូន​មក​មន្ទីរ​ពេទ្យជា​បន្ទាន់​ព្រោះអាច​បណ្ដាល​ឱ្យទារក​ស្លាប់ បាន។

2 . ទារក​អាយុ​លើស​៣ថ្ងៃ ៖ ថ្វីត្បិត​តែក្នុង​កំទ្បុង​ពេលនេះ​ទារក​កើតមក​បានរយៈ​ពេលលើស​ពី៣​ថ្ងៃក៏​ដោយ​ប៉ុន្ដែ​លោក ឪពុក​អ្នកម្ដាយ​ទាំងឡាយ​ត្រូវតែ​ពិនិត្យ​មើលពី​អាការ​ជាទូ​ទៅរបស់​ទារក​ដែរ។ បើ​ទារក​មិនព្រម​បៅ ភ្នែក​ច្រឡឹម​ឬអាច​មាន​លក្ខណៈ ប្រកាច់ និងមាន​កម្ដៅ​ឡើងខ្ពស់ នេះគឺ​ជា​ករណី​គ្រោះថ្នាក់​ដែលទាម​ទារឱ្យ​ម្ដាយត្រូវ​យកកូន​មកមន្ទីរ​ពេទ្យ។ ប៉ុន្ដែ​បើទារក​ដែល​កើត លើស៣​ថ្ងៃ និងមាន​កើតជម្ងឺ​លឿង​ទៀត ហើយ​ទារក​នោះអាច​បៅបាន​ជា​ធម្មតា​មិនសូវ​មាន​កម្ដៅ​ឡើង​ខ្លាំង នោះកើត​លឿង​អាចជា សះស្បើយ​ដោយ​ខ្លួនឯង ហើយ​ម្ដាយ​ត្រូវតែ​បន្ដ​បំបៅ​កូនជាប់​រហូត។ នេះគឺ​ជាការ​កើត​លឿង​ដែលកើត​ឡើង​តាមបែប​ធម្មជាតិ។

មូល​ហេតុ​ទារក​កើត​លឿង

ជា​ទូទៅ​ទារក​ដែលអាច​កើតលឿង​បាន គឺ​បណ្ដាល​មកពី​កត្ដា​ជាច្រើន​យ៉ាង។

  • ការ​បង្ក​មេរោគ​ដោយ​ពពួក​បាក់​តេរី និង​មេរោគ​ផ្សេងៗ
  • ការ​បែក​គ្រាប់​ឈាម​លឿន​ខ្លាំងពេក
  • ផ្លូវ​ប្រព័ន្ធ​ទឹក​ប្រមាត់​របស់​ទារក​រួមតូច​ពេលទារក​នៅក្នុង​ផ្ទៃ
  • ប្រភេទ​ឈាម​ម្ដាយ និងកូន​មិនមាន​លក្ខណៈ​តែមួយ។

ការព្យា​បាល​ទារក​កើត​លឿង

លឿងមិន​មែនជា​ប្រភេទ​ជម្ងឺ​ដែល​ងាយ​ស្រួល​ក្នុងការ​ព្យាបាល​ទេ លោកអ្នក​មិនអាច​ធ្វើការ​ព្យាបាល​ទារក​នោះដោយ​ខ្លួន ឯងទេ។ លោកអ្នក​ត្រូវ​ប្រញាប់​រួសរាន់​យកទារក​នោះមក​មន្ទីរ​ពេទ្យជា​បន្ទាន់។ មានតែ​វេជ្ជ​បណ្ឌិត​ទេដែល​អាច​វិនិច្ឆ័យ​លើ​អាការ​ជម្ងឺ ទារក​បាន ហើយ​អាចតាម​ដាន​ព្យាបាល​ជម្ងឺ​ទារក​នោះឱ្យ​បានទាន់​ពេល​វេលា។

វិធី​បង្ការ​ទារក​កើត​លឿង

អ្នកម្ដាយ​គ្រប់រូប​កំពុង​មាន​ផ្ទៃពោះ ឬទើប​នឹង​សម្រាល​រួច​គប្បីមាន​អនាម័យ​និង​ថែរក្សា​សុខភាព​ខ្លួនឯង​ក៏ដូច​ជា​សុខភាព ទារក​ក្នុងផ្ទៃ​ឱ្យបាន​ល្អ​ដើម្បី​បង្ការ​កុំឱ្យ​កើតមាន​នូវ​ជម្ងឺ​ផ្សេងៗ​ដែលនាំ​ឱ្យ​ទារក​កើតមក​អាច​បាត់បង់​នូវ​លក្ខណៈ​ណាមួយ។ ចំពោះ​ទារក​ដែលទើប​នឹងកើត​ភ្លាមគឺ​ត្រូវយក​ទារក​នោះទៅ​ហាលថ្ងៃ​ឬក្នុង​រយៈពេល​១៥នាទី​ឬពន្លឺ​ព្រះអាទិត្យ​យ៉ាងហោច​ណាស់ក៏​ឱ្យបាន មួយ​អាទិត្យ​ដែរ។ រីឯ​ប្រការ​មួយ​ចំនួន​ដែលអ្នក​ម្ដាយគួរ​ប្រតិបត្ដិ​នោះគឺ​ការចៀស​វាងនូវ​ចំណី​អាហារ​មួយ​ចំនួន​(សូមអាន​អត្ថបទអា ហារ​បំប៉ន​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ​ដែលបាន​ចេញផ្សាយ​នៅលេខ​០១៩ ប្រចាំ​ខែ​សីហា​ឆ្នាំ​២០០៧​របស់​ទស្ស​នាវដ្ដី សុខភាពយើង) ដូចជា​សុរា ជក់បារី ពិសា​ជាតិ​ហឹរ ជាតិ​ប្រៃ និងផ្អែម​ពេក​ហើយត្រូវ​បរិភោគ​អាហារ​ឱ្យបាន​គ្រប់គ្រាន់ ដូចជា​សាច់ បន្លែ ផ្លែឈើ ជាដើម។  ជា​ពិសេស​ប្រសិន​បើ​ទារក​របស់​លោកអ្នក​មាន​កើតនូវ​អាការ​ឬរោគ​សញ្ញា​ដែលបាន​រៀបរាប់​ជម្រាប​ជូនខាង​លើ លោកអ្នក មិនត្រូវ​ព្យាបាល​ទារក​ដោយខ្លួន​ឯងទេ​ត្រូវ​ប្រញាប់​នាំទារក​មក​មន្ទីរ​ពេទ្យជា​បន្ទាន់។

ដំ​បូន្មាន​អ្នក​ជំនាញ

សូម​លោកអ្នក​ដែលជា​ឪពុក​ម្ដាយ នៅពេល​ដែលកូន​កើតមក​ភ្លាមគួរ​គប្បី​ចេះតាម​ដាន​សភាព​កូន​ដើម្បី​ឱ្យដឹង​ពី​អាការ​ជម្ងឺ​ផ្សេងៗ ព្រោះ​ទារក​ដែល​ទើបនឹង​កើត​ងាយ​ឆ្លង​ជម្ងឺ​ជាច្រើន​ពី​ពពួក​បាក់​តេរី។ ដូចនេះ​លោកអ្នក​គួរស្វែង​យល់ពី​ការ​អនាម័យ​និងការ ថែទាំ​ទារក ដូចជា​សម្រាល​កូននៅ​មណ្ឌល​សុខភាព​ជាដើម​ពេលកូន​កើតមក​ភ្លាមៗ​ត្រូវ​បំបៅ​កូនឱ្យ​បាន​រយៈពេល​៦ខែ​ត្រូវ​ដណ្ដប់ ភួយកូន​ឱ្យបាន​ពីរជាន់​នៅពេល​ទារក​កើត​ដំបូង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *