- បរិមាណមនុស្សទទួលទាន ២នាក់

រូបភាពទស្សនាវដ្តីសុខភាពយើង  - រយៈពេលចម្អិន ២០នាទី
 - រយៈពេលរៀបចំគ្រឿងផ្សំ ១០នាទី
 
គ្រឿងផ្សំ
- ប្រហុកសៀមរាប ២០ក្រាម
 - សាច់ជ្រូកបីជាន់ឆៅ ៧៥ក្រាម
 - សាច់ជ្រូកសាច់សុទ្ធ ៧៥ក្រាម
 - ពងទាប្រៃ ២គ្រាប់
 - ពងមាន់ ១គ្រាប់
 - ខ្ទឹមបារាំង ១ចំហៀង
 - ខ្ទឹមក្រហម ២កំពឹស
 - ខ្ទឹមស ៣កំពឹស
 - ស្ករត្នោត ១ស្លាបព្រាកាហ្វេ
 - ខ្ទិះដូងដើម ១ស្លាបព្រាបាយ
 - អំបិល ទៅតាមតម្រូវការ
 - ម្រេច តាមតម្រូវការ
 - ម្ទេសក្រហម តាមតម្រូវការ
 - សណ្ដែកកួរ ២០ក្រាម
 - ប៉េងប៉ោះខ្ចី ៥០ក្រាម
 - ស្វាយខ្ចី ៥០ក្រាម
 - ត្រសក់ ៥០ក្រាម
 - ស្ពៃក្ដោបពណ៌ស្វាយ និងពណ៌ស៧០ក្រាម
 - ត្រប់ស្រួយ ២ផ្លែ
 - ក្រូចឆ្មារមួយចំណិត
 - ស្លឹកជីនាងវង
 

- សាច់ជ្រូកបីជាន់លាងទឹកឱ្យស្អាតហើយយកទៅចិញ្ច្រាំឱ្យម៉ត់
 - សាច់ជ្រូកសាច់សុទ្ធលាងទឹកឱ្យស្អាតហើយយកទៅចិញ្ច្រាំឱ្យម៉ត់
 - ពងទាប្រៃគោះយកពណ៌លឿងចិញ្ច្រាំ ពណ៌សដាក់ដោយឡែក
 - ខ្ទឹមបារាំងចិញ្ច្រាំឱ្យម៉ត់
 - ខ្ទឹមក្រហមចិញ្ច្រាំឱ្យម៉ត់
 - ខ្ទឹមសចិញ្ច្រាំឱ្យម៉ត់
 - ម្ទេសក្រហមហាន់ជាសរសៃសម្រាប់លម្អ
 - សណ្ដែកកួរ កាត់ប្រវែង៥សង់ទីម៉ែត្រ
 - ប៉េងប៉ោះខ្ចី ហាន់ស្ដើងៗ
 - ស្វាយខ្ចី ហាន់ស្ដើងៗ
 - ត្រសក់ ចិតសម្បកហើយហាន់ស្ដើងៗ
 - ស្ពៃក្ដោបពណ៌ស្វាយ និងពណ៌ស ហាន់ជាដុំតូចល្មម
 
របៀបធ្វើ
ដំបូងសូមយកប្រហុកចិញ្ច្រាំមកលាយជាមួយសាច់ជ្រូក ខ្ទឹមស ខ្ទឹមបារាំង ស្ករត្នោត ខ្ទឹមក្រហម ខ្ទិះដូងដើម ពងទាប្រៃក្រហមដែលចិញ្ច្រាំហើយ យកមកកូរលាយបញ្ចូលគ្នាជាមួយអំបិល ម្រេច (ប៉ុន្ដែកុំប្រើអំបិលច្រើនពេក ព្រោះពងទាប្រៃ និងប្រហុកវាមានរសជាតិប្រៃរួចទៅហើយ)។ បន្ទាប់ពីលាយរួចហើយត្រូវយកពងទាប្រៃពណ៌សមកវាយបញ្ចូលគ្នាជាមួយពងមាន់ឱ្យសព្វ ហើយចាក់ពាក់កណ្ដាលចូលទៅក្នុងប្រហុកដែលលាយរួច បន្ទាប់មកត្រូវយកទៅចំហុយរយៈពេល៥នាទី។ បន្ទាប់មកទៀតសូមយក ពងមាន់ដែលលាងហើយនៅសល់យកទៅដាក់ស្រោចពីលើ ហើយយកទៅចំហុយប្រហែល១៥នាទីថែមទៀត ឬទុករហូតដល់ឆ្អិន។ បន្ទាប់ពីឆ្អិនហើយត្រូវលើកចេញពីឆ្នាំងចំហុយ លម្អនូវម្ទេសក្រហមដែលហាន់ជាសរសៃពីលើអមជាមួយបន្លែដែលរៀបដាក់ចានហើយ នោះជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។










Leave a Reply