នាង​ខ្ញុំ​ធ្លាក់​ស

ក្នុង​ចំណោម​មូល​ហេតុ​នានា ដែល​ធ្វើឱ្យ​ស្ដ្រី​អញ្ជើញ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​នោះ​ការ​ធ្លាក់​សក៏​ជា​បញ្ហា​មួយ​ដែល​ស្ដ្រី តែង​តែ​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​ផង​ដែរ។ ការ​ធ្លាក់ស​នេះ​អាច​កើត​មាន​នៅលើ​ស្ដ្រី​គ្រប់​រូប។ ដោយ​ការ​ខ្លាច​អៀន​ស្ដ្រី​មួយ​ចំនួន​មិន​ហ៊ាន មក​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ទេ ហើយ​ខ្លះ​ទៀត​ក៏ធ្វើ​ការ​ព្យាបាល​ទៅតាម​ការ​ណែ​នាំ​តៗ​គ្នា​ដែរ​គ្មាន​វេជ្ជ​បញ្ជា​ត្រឹម​ត្រូវ។ ការ​ធ្វើ​បែប នេះ​ជាការ​ខុស​ឆ្គង​មួយ ព្រោះ​ជម្ងឺ​នានា​មិនអាច​ដូច​គ្នាបាន​ទេ ហើយ​ត្រូវ​ការ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ទើប​ការ​ព្យាបាល​ទទួល​បាន​ប្រសិទ្ធ ភាព។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​លេខ​នេះ ទស្សនា​វដ្ដី សុខភាពយើង បាន​ធ្វើការ​សម្ភាសន៍​ជាមួយ​លោក​សាស្ដ្រ​ចារ្យ​វេជ្ជ​បណ្ឌិត លៀង​ច័ន្ទ​រិទ្ធ ឯក ទេស​រោគ​ស្ដ្រីនៃ​មន្ទីរ​ពេទ្យ​មិត្ដ​ភាព​ខ្មែរ​សូវៀត​ធ្វើការ​បក​ស្រាយ​​នូវ​ប្រធាន​បទ​ធ្លាក់​សនេះ​ជូន​ស្ដ្រី​ខ្មែរ​គ្រាន់​ជាការ​យល់​ដឹង​ពី​បញ្ហា នេះ។

ធ្លាក់​ស ជា​អ្វី?

ធ្លាក់​ស​ជា​ការ​ធ្លាក់​នូវ​វត្ថុ​រាវ​ដែល​មិន​មែន​មាន​ពណ៌​ក្រហម ពោល​គឺជា​ការ​ហូរ​នូវ​ទឹក​រាវ​មួយ​ប្រភេទ​ដែល​មិន​មែន​ជា​ឈាម ដែល​ហូរ​មក​តាម​ទ្វារ​មាស ឬ​ប្រដាប់​បន្ដ​ពូជ​ស្ដ្រី។ ការ​ធ្លាក់​ស​នេះ​មាន​ពីរ​ប្រភេទ គឺការ​ធ្លាក់​ស​ដោយ​សារ​តែ​មាន​ជម្ងឺ​និង​ការ​ធ្លាក់​ស ធម្មតា​មិន​មាន​ជម្ងឺ។

1 . ការ​ធ្លាក់​ស​មាន​ជម្ងឺ ជាការ​ធ្លាក់​ស​មួយ​ប្រភេទ​ដែល​មាន​ធុំ​ក្លិន​ហើយ​ពេល​ខ្លះ​ទៀត​អាច​ធ្លាក់​ឈាម​មក​ជាមួយ​ទៀត ផង។ ការ​ធ្លាក់​ស​នេះ​បណ្ដាល​មកពី​មេ​រោគ ហើយ​នាំឱ្យ​កើត​ជម្ងឺ​ស្ដ្រី​នេះ​តែ​ម្ដង​ក្នុង​ន័យ​ថាការ​ធ្លាក់​ស​ជា​រោគ​សញ្ញា​មួយ​នៃ​រោគ​ស្ដ្រី។ មេ​រោគ​ដែល​បង្ក​ឱ្យ​មាន​ការ​ធ្លាក់​ស​មាន​ច្រើន​ប្រភេទ។

2 . ការ​ធ្លាក់​ស​ធម្មតា​មិន​មាន​ជម្ងឺ ជាការ​ធ្លាក់​ស​ដែល​មាន​សណ្ឋាន​ដូច​ជា​ទឹក​សម្បោរ ជា​ទឹក​រំអិល​ឬ​ដូច​ផ្នែក​ស​នៃ​ពង មាន់ ហើយ​ពុំមាន​ធុំក្លិន​ទេ។ ជា​ទូទៅ​បើគេ​យក​ស​នោះ​ទៅ​ពិនិត្យ​មើល គេ​មិន​ឃើញ​មាន​កោសិកា​អ្វី​ទេ​មិន​ឃើញ​មាន​មេរោគ និង​គ្មាន​គ្រាប់​ឈាម​ស​ឡើយ។ នៅ​ក្នុង​មជ្ឈ​ដ្ឋាន​ប្រដាប់​បន្ដ​ពូជ​ស្ដ្រី មាន​អាស៊ីត​ប៉េ​អាស់​9ផះ​ប­cabពី​៣,៨ទៅ​៤,៥។ មជ្ឈ​ដ្ឋាន​ប្រដាប់ បន្ដ​ពូជ​ស្ដ្រី​ដែល​មាន​ប៉េ​អាស់ យ៉ាង​នេះ​អាច​ទប់​ទល់​នឹង​ជម្ងឺ​ផ្សេងៗ​បាន​ដែល​ធ្វើឱ្យ​ស្ដ្រី​អាច​ការពារ​នឹង​ជម្ងឺ​នានា ដោយ​អាច​ជួយ​បង្អាក់ ការ​កកើត​មេរោគ​ដទៃ​ទៀត​បាន​ជាច្រើន​នៅ​ក្នុង​ប្រដាប់​បន្ដ​ពូជ​ស្ដ្រី។

ការ​ធ្លាក់​ស​ជា​រោគ​សញ្ញា​នៃ​ជម្ងឺ​ផ្សេង​សទៀត

ការ​ធ្លាក់​ស​ជា​រោគ​សញ្ញា​នៃជម្ងឺ​មួយ​ចំនួន​ដែល​មាន​ដូច​ជាការ​រលាក​ទ្វារ​មាស រលាក​ស្បូន​ជា​ដើម។ ស្ដ្រី​ដែល​មាន​ជម្ងឺ​ទាំង នេះ​តែង​មាន​ការ​ធ្លាក់​ស និង​មាន​រោគ​សញ្ញា​ផ្សេងៗ​ទៀត។

  •     ធ្លាក់​ស​មាន​ធុំក្លិន
  •     ក្រហាយ​នៅ​ប្រដាប់​ភេទ
  •     រមាស់​ទ្វារ​មាស
  •     ឈឺ​ចាប់​ពេល​រួម​ភេទ
  •     នោម​ញឹក​ញាប់ ហើយ​ផ្សា​ជា​ដើម

មូល​ហេតុ​ដែល​បង្ក​ឱ្យ​ស្ដ្រី​មាន​ធ្លាក់​ស

ការ​ធ្លាក់​ស​អាច​បណ្ដាល​មកពី​ផ្សិត។ ការ​ធ្លាក់​ស​ម្យ៉ាង​ទៀត​នោះគឺ​វាកើត​មកពី​មេរោគ​ជា​ច្រើន​ដែល​រួម​ផ្សំ​គ្នា​កកើត​ទៅ ជា​ស​នេះ​ឡើង។ មួយ​វិញ​ទៀត​នោះ​ចំពោះ​ស្ដ្រី​ដែល​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត​និង​ចំពោះ​ស្ដ្រី​ដែល​មាន​ផ្ទៃពោះ​ក៏អាច​មាន​ការ​ធ្លាក់​ស បាន​ដែរ។ មេរោគ​ដែល​នាំឱ្យ​មាន​ការ​ធ្លាក់​ស មាន​ដូច​ជាផ្សិត ទ្រី​កូម៉ូ​ណាល់ ហ្គាណឺ​រ៉ឺឡា​ជាដើម។ ការវិវត្ដន៍​ពី​មេរោគ​មួយ​ទៅ​មេរោគ មួយ​ទៀត​ការធ្លាក់​ស​មាន​សភាព​ខុសៗ​គ្នា​ពី​រោគ​ស្ដ្រី​ដែល​បង្ក​ឱ្យ​មាន​ការ​ធ្លាក់​សមួយ​ទៅ​រោគ​ស្ដ្រី​មួយ​ទៀត។ ការ​មាន​អាការ​ខុស​គ្នា នេះ​តម្រូវ​ឱ្យគ្រូ​ពេទ្យ​កំណត់​រោគ​វិនិច្ឆ័យ​ឱ្យ​ច្បាស់​លាស់​ដើម្បីដាក់​ចេញ​ជាការ​ព្យាបាល​មួយ​ឱ្យមាន​ប្រសិទ្ធ​ភាព។ ដូច​នេះ​ការ​ធ្លាក់​ស មាន​មូល​ហេតុ​ច្រើន ពេល​ខ្លះ​មាន​មេរោគ​តែ​មួយ​ប្រភេទ​ហើយ​ពេល​ខ្លះមាន​មេរោគ​ច្រើន​ប្រភេទ​ដែល​បង្ក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ព្យាបាល​ជម្ងឺ​ធ្លាក់​ស

ការ​ព្យាបាល​ជម្ងឺ​ធ្លាក់​ស គឺអាច​ព្យាបាល​បាន​ទៅតាម​ប្រភេទ​នៃ​មេ​រោគ​ដែល​បង្ក​ហើយ​ក៏មាន​ប្រសិទ្ធ​ភាព​ទៅតាម​មេរោគ ទាំង​នោះ​ផង​ដែរ។ លោក​អ្នកគួរ​តែ​ព្យាយាម​ធ្វើយ៉ាង​ណាកុំឱ្យ​ខូច​មជ្ឈ​ដ្ឋាន​ប៉េ​អាស់ នៅ​ត្រង់​ប្រដាប់​បន្ដ​ពូជ​ស្ដ្រី​ព្រោះ​បើ​ប៉េ​អាស់​ខូច មេរោគ​ទាំង​ឡាយ​អាច​ជ្រាប​ចូល​យ៉ាង​ឆាប់​រហ័ស​ទៅក្នុង​ខ្លួន​ស្ដ្រី​បាន។ ប៉េ​អាស់​នឹង​ខូច​ដោយ​សារ​តែស្ដ្រី​ឧស្សាហ៍​លាង​សម្អាត​ប្រដាប់ ភេទ​ញឹក​ញាប់​ពេក ដោយ​មិន​ត្រឹម​ត្រូវ​ជាដើម។ ម្យ៉ាង​វិញ​ទៀត​នោះដោយ​សារ​តែ​អ្នក​ជម្ងឺ​ធ្វើការ​ព្យាបាល​អ្វីមួយ​ដែល​មាន​ការ ពាក់​ព័ន្ធ​ទៅនឹង​មជ្ឈ​ដ្ឋាន​នោះ​ជា​សដើម។

ផល​វិបាក​នៅ​វ័យ​ចំ​ណាស់

ចំពោះ​ស្ដ្រី​ដែល​មាន​វ័យ​ចំ​ណាស់ គាត់​មិន​មាន​ធ្លាក់​ស​ទេ។ ភាព​ស្ងួត​នៅ​ប្រដាប់​ភេទ​នោះ​បណ្ដាល​មកពី​កង្វះ​អ៊ី​ដ្រូហ្សែន។ ប៉ុន្ដែ​បើគាត់​មាន​ការ​ធ្លាក់​ស ហើយ​មាន​ធុំក្លិន និង​មាន​ធ្លាក់​ឈាម​តិចៗ​លាយ​មក​ជាមួយ​នោះ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ព្រោះ​នេះ​ជារោគ សញ្ញា​នៃជម្ងឺ​មហារីក​មាត់​ស្បូន។ ចំណែក​ឯស្ដ្រី​ដែល​នៅលីវ​ពេល​ដែល​ជិត​ដល់​ពេល​មាន​រដូវ​ឬពាក់​កណ្ដាល​នៃថ្ងៃ​រដូវ តែង​តែមាន​ការ ធ្លាក់​ទឹក​រំអិល​ដែល​មិន​មែន​ជាជម្ងឺ និង​មិន​មែន​ជា​ការ​ធ្លាក់​ស​មាន​ជម្ងឺ​ទេ។

វិធី​បង្ការ​ជម្ងឺ​ធ្លាក់​ស

វិធី​បង្ការ​ជម្ងឺ​នេះ​ធ្វើឡើង​ទៅ​តាម​មេរោគ​ដែល​បង្ក។ វិធី​មួយ​ទៀត​នោះគឺ​ស្ដ្រី​មិន​ត្រូវ​លាង​សម្អាត​ប្រដាប់​ភេទ​ច្រើន​ដង​ពេក​ទេ​ក្នុង​មួយ​ថ្ងៃ និង​ត្រូវ​ធ្វើការ​សម្អាត​ឱ្យ​បាន​ត្រឹម​ត្រូវ គឺ​ចាប់​ផ្ដើម​លាង​សម្អាត​ពីផ្នែក​ខាង​មុខ​ទៅ​ផ្នែក​ខាង​ក្រោយ​ទើប​ជាការ​ត្រឹម ត្រូវ​ល្អ និង​អាច​ចៀស​ផុតពី​ជម្ងឺ​ស្ដ្រី​នានា​បាន​ទៀត​ផង។

ដំបូ​ន្មាន​អ្នក​ជំនាញ

បើ​លោកស្រី​អ្នក​នាង​មាន​ធ្លាក់​ស​ដែល​មិន​ធម្មតា មាន​ធុំ​ក្លិន មាន​ការ​ឈឺ​ចាប់ និង​មាន​រយៈ​ពេល​យូរ​ច្រើន​ថ្ងៃ​នោះ​លោក​ស្រីអ្នក​នាង​ត្រូវតែ​ប្រញាប់​មក​ជួប​អ្នក​ជំនាញ​ដើម្បី​ប្រឹក្សា និង​រកវិធី​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា​ចៀស​វាង​ការ​មក​កាន់​មន្ទីរ​ពេទ្យ​យឺត​ពេល ធ្វើឱ្យ​ជម្ងឺ​កាន់​តែ​ធ្ងន់​ធ្ងរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *