វិបត្ដិផ្លូវដង្ហើមជាអាការមួយយ៉ាងធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតបាន បើមិនមានការជួយទាន់ពេល វេលា។ លោកអ្នកចាំបាច់ត្រូវតែជ្រាបអំពីវិធីខ្លះដើម្បីជួយសង្គ្រោះនរណាម្នាក់ នៅពេលដែលគេមានវិបត្ដិផ្លូវដង្ហើមកើតឡើង។ តើលោកអ្នកត្រូវធ្វើដូចម្ដេចនៅពេលដែលចង់សង្គ្រោះនរណាម្នាក់ដែលមានវិបត្ដិផ្លូវដង្ហើមនោះ ព្រោះបើលោកអ្នកមិនចេះអំពីវិធីសង្គ្រោះ នោះការសង្គ្រោះរបស់លោកអ្នកពិតជាអសារបង់មិនខានឡើយ។
អាការវិបត្ដិផ្លូវដង្ហើមជាអ្វី?
វិបត្ដិដង្ហើមជាអាការដែលអាចកើតមានគ្រប់ពេលវេលាបាន ប្រសិនបើលោកអ្នកជួបបញ្ហាអ្វីមួយដែលធ្វើឱ្យលោកអ្នក ពិបាកក្នុងការដកង្ហើម។
មូលហេតុ និងគ្រោះថ្នាក់នៃវិបត្ដិផ្លូវដង្ហើម
មានមូលហេតុជាច្រើនដែលបណ្ដាលឱ្យលោកអ្នករងវិបត្ដិផ្លូវដង្ហើម ដែលមានដូចជា ៖
វិធីជួយសង្គ្រោះអ្នករងវិបត្ដិផ្លូវដង្ហើម
សម្រាប់មនុស្សពេញវ័យ ឬក្មេងជំទង់ ៖ គេប្រើបច្ចេកទេសរបស់លោក ហែម លីច
1 . ឈរឱ្យកៀកពីក្រោយជនរងគ្រោះក្នុងតំបន់ និងធ្វើកាយវិការសង្គ្រោះដោយនិយាយលួងលោមឱ្យគាត់ទុកចិត្ដ
2 . ឈរផ្ទប់ពីក្រោយខ្នងជនរងគ្រោះដោយដាក់ជើងម្ខាងនៅចន្លោះជើងជនរងគ្រោះ
3 . ដៃក្ដាប់ឱ្យណែនដាក់ត្រង់ចុងដង្ហើមក្រោមឆ្អឹងសន្ទះទ្រូងជនរងគ្រោះ
4 . ដៃម្ខាងទៀតក្ដោបពីលើដៃទីមួយ កន្លែងកែងដៃនៃជនរងគ្រោះ ចៀសវាងការបាក់ឆ្អឹងជំនីរ
5 . កន្ដ្រាក់ឱ្យខ្លាំង ដោយទាញកញ្ឆក់ឡើងលើមកផ្ទប់ខ្លួនអ្នកសង្គ្រោះធ្វើឱ្យបានច្រើនដង ទាល់តែវត្ថុស្ទះនោះចេញមក ក្រៅ ឬរហូតដល់ជនរងគ្រោះសន្លប់បាត់ស្មារតី។ បើជនរងគ្រោះសន្លប់ត្រូវផ្លុំខ្យល់បញ្ចូលមាត់ និងមាត់ ។
ចំពោះកុមារតូច ៖
1 . ដាក់កុមារតូចលើកំភួនដៃអ្នកសង្គ្រោះមុខបែរចុះទៅក្រោម
2 . ទះថ្នមៗ៤ដងលើខ្នងកុមារ
3 . ពិនិត្យវត្ថុដែលស្ទះថាតើធ្លាក់មកដល់ក្នុងមាត់ឬនៅ
4 . បើវត្ថុស្ទះមិនទាន់ធ្លាក់ ផ្ងារពោះកុមារ រួចធ្វើការសង្កត់ចុងដង្ហើម ដោយច្រានឡើងលើ៤ដង។
5 . ពិនិត្យសាជាថ្មីរកមើលវត្ថុដែលស្ទះ បើមិនចេញត្រូវផ្លុំខ្យល់បញ្ចូលមាត់ និងមាត់
ក្រៅពីនេះសូមលោកអ្នកប្រុងប្រយ័ត្ន និងហាមលើកជើងរលាក់ក្បាលសំយុងចុះក្រោម។ ជាពិសេសត្រូវចេះពិនិត្យដង្ហើម របស់ជនរងគ្រោះដោយការត្រួតពិនិត្យ និងអនុវត្ដប្រការមួយចំនួនដូចតទៅ ៖
1 . ពិនិត្យស្មារតី
2 . បន្ធូរកអាវ-ខ្សែក្រវាត់
3 . ភ្ងើយក្បាលទៅក្រោយដោយថ្នមៗ
4 . ពិនិត្យមើលការដកដង្ហើមរយៈពេល១០វិនាទី បើគ្មានខ្យល់ចេញពីមាត់ នោះជនរងគ្រោះបាត់ដង្ហើម
5 . ហៅទៅក្រុមសង្គ្រោះដែលមានជំនាញខាងសង្គ្រោះបន្ទាន់
6 . ផ្លុំមាត់ជនរងគ្រោះ២ដង
7 . ពិនិត្យជីពចរការ៉ូទីតរយៈពេល៥វិនាទី
8 . បើជីពចរមានត្រូវផ្លុំបន្ដប្រហែល១២ទៅ១៥ដងក្នុង១នាទី រហូតដល់ក្រុមសង្គ្រោះមកដល់
9 . រាល់២០នាទីម្ដងសម្រាកបន្ដិច ដើម្បីពិនិត្យដង្ហើមរយៈពេល១០នាទី និងជីពចររយៈពេល១០វិនាទី និងជីពចររយៈ ពេល៥វិនាទី បើគ្មានការផ្លាស់ប្ដូរ បន្ដផ្លុំខ្យល់តាមមាត់និងមាត់។ បើមានដង្ហើមឡើងវិញ ដាក់ជនរងគ្រោះក្នុងដំណេកផ្អៀង។ បើបេះ ដូងឈប់ដើរ លោកអ្នកក៏ត្រូវប្រុងប្រយ័ត្នផងដែរ ចំពោះអ្នកដែលនៅតំបន់ដាច់ស្រយាលមិនត្រូវផ្លុំយូរពេកទេ ព្រោះអ្នកសង្គ្រោះ មិនអាចមកដល់ គឺត្រូវផ្លុំមាត់និងមាត់ត្រឹមតែរយៈពេល១៥នាទី រួចបញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។
ករណីពិសេស
- បើការបាត់ដង្ហើមបណ្ដាលមកពីការថប់ ៖ ត្រូវយកមូលហេតុនៃការថប់នោះចេញ ស្បោងប្លាស្ទិក ឬដីខ្សាច់។ល។ បើកប់ នៅក្នុងដីយ៉ាងហោចណាស់ជួយកាយដីឱ្យផុតមុខ និងដើមទ្រូង។
- ចំពោះមនុស្សម្នាក់លង់ទឹក មិនត្រូវលោតទៅស្រង់ទេ បើអ្នកសង្គ្រោះមិនមែនជាអ្នកហែលទឹកដ៏ចំណាប់ទេនោះ! ត្រូវ បោះខ្សែ ឬពោងទៅឱ្យជនរងគ្រោះ!
បណ្ដាំផ្ញើ
ប្រសិនបើលោកអ្នកបានសង្គ្រោះនរណាម្នាក់នៅពេលដែលគេជួបវិបត្ដិផ្លូវដង្ហើមនោះ លោកអ្នកប្រាកដជាបានធ្វើបុណ្យ កុសលយ៉ាងធំធេងណាស់។ លោកអ្នកគប្បីជ្រាបថា បើលោកអ្នកចេះអំពីវិធីជួយសង្គ្រោះនោះពិតជាមិនអត់ប្រយោជន៍ទេ ទោះថ្ងៃនេះ មិនប្រើគង់ប្រើថ្ងៃមួយមិនខាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply