ខ្ញុំបាទរៀបការជាង១ឆ្នាំមកហើយ។ តែភរិយារបស់ខ្ញុំបាទហាក់ដូចជាមិនសូវពេញចិត្ដពេញថ្លើមនឹងខ្ញុំបាទសោះ។ ខ្ញុំបាទ ចង់ផ្ដល់សេចក្ដីសុខស្រួលផ្លូវភេទដល់នាង ប៉ុន្ដែខ្ញុំបាទមិនដឹងធ្វើយ៉ាងម៉េចទេ? សូមលោកវេជ្ជបណ្ឌិតជួយដល់ខ្ញុំបាទផង។
លោក ខ. ស អាយុ៣៥ឆ្នាំ ខេត្ដកំពត
វេជ្ជបណ្ឌិត ៖ លី ចេងហ៊ុយ ៖ ជាដំបូង តោងប្អូនប្រុសដឹងថា ចំណង់ភេទ ឬជីវភាពផ្លូវភេទរបស់មនុស្សប្រុស និងមនុស្សស្រីពិតជាមិនដូចគ្នានោះទេ ហើយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក៏មិនដូចគ្នាដែរទេ។ មុនដំបូងបំផុត ប្អូនប្រុសមិនត្រូវបង្ខំឱ្យនាងធ្វើអ្វីដែលប្អូនប្រុស ចង់ឱ្យប្អូនស្រីធ្វើឱ្យប្អូនប្រុសជាដាច់ខាត។ ទាក់ទងនឹងការបបោសអង្អែល ស្ដ្រីចូលចិត្ដឱ្យគេបបោសអង្អែលពេញរាងកាយរបស់ខ្លួន ខុសពីបុរសដែលចូលចិត្ដឱ្យគេបបោសអង្អែលចំទិសដៅ គឺតំបន់ប្រដាប់ភេទតែម្ដង។ ដូច្នេះត្រូវស្ដាប់ស្ដ្រីជាភរិយារបស់ប្អូនប្រុសនូវអ្វី ដែលគាត់ចង់បាន និងចង់ឱ្យប្អូនធ្វើ។
ជំហានទីដែលសំខាន់ផងដែរគឺ សូមប្អូនប្រុសចំណាយពេលជាមួយគាត់ឱ្យបានច្រើន កុំប្រញាប់ប្រញាល់ពេក ហើយក៏កុំឆាប់ បាញ់ចេញទឹកកាមតែម្នាក់ឯងពេកដែរ ត្រូវរង់ចាំស្ដ្រីជាដៃគូរបស់ប្អូនប្រុសផង។ បើប្អូនប្រុសធ្វើបានរឿងរ៉ាវ២ចំណុចនេះ អាចជាឱកាសល្អមួយដែលជួយប្អូនប្រុសឱ្យក្លាយជាប្ដីជាទីស្រឡាញ់របស់ភរិយានោះបានហើយ។ សង្ឃឹមថា ចំណុចប៉ុណ្ណេះអាចជួយប្អូនប្រុសដល់គោលដៅហើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply