របៀប​ផ្ដល់​សេចក្ដីសុខ​ស្រួល​ដល់ស្ដ្រី

ខ្ញុំបាទ​រៀបការ​ជាង១ឆ្នាំ​មកហើយ។ តែ​ភរិយា​របស់ខ្ញុំ​បាទ​ហាក់ដូចជា​មិនសូវ​ពេញចិត្ដ​ពេញថ្លើម​នឹង​ខ្ញុំបាទ​សោះ។ ខ្ញុំ​បាទ ចង់​ផ្ដល់​សេចក្ដី​សុខស្រួល​ផ្លូវភេទ​ដល់នាង ប៉ុន្ដែ​ខ្ញុំបាទ​មិនដឹង​ធ្វើយ៉ាង​ម៉េចទេ? សូម​លោក​វេជ្ជបណ្ឌិត​ជួយដល់​ខ្ញុំបាទ​ផង។
លោក ខ. ស អាយុ៣៥ឆ្នាំ ខេត្ដកំពត

វេជ្ជបណ្ឌិត ៖ លី ចេងហ៊ុយ ៖ ជាដំបូង តោង​ប្អូនប្រុស​ដឹងថា ចំណង់​ភេទ ឬ​ជីវភាព​ផ្លូវភេទ​របស់​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​ពិតជា​មិនដូចគ្នា​នោះទេ ហើយ​ពីមនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់​ក៏មិនដូចគ្នា​ដែរទេ។ មុន​ដំបូង​បំផុត ប្អូនប្រុស​មិនត្រូវ​បង្ខំ​ឱ្យនាង​ធ្វើអ្វី​ដែល​ប្អូនប្រុស​ ចង់ឱ្យ​ប្អូនស្រី​ធ្វើឱ្យ​ប្អូនប្រុស​ជាដាច់​ខាត។ ទាក់ទង​នឹងការ​បបោស​អង្អែល ស្ដ្រី​ចូលចិត្ដ​ឱ្យគេ​បបោស​អង្អែល​ពេញ​រាងកាយ​របស់​ខ្លួន ខុសពី​បុរស​ដែល​ចូលចិត្ដ​ឱ្យគេ​បបោស​អង្អែល​ចំទិសដៅ គឺ​តំបន់​ប្រដាប់ភេទ​តែម្ដង។ ដូច្នេះ​ត្រូវស្ដាប់​ស្ដ្រី​ជាភរិយា​របស់ប្អូន​ប្រុស​នូវអ្វី ដែល​គាត់ចង់​បាន និង​ចង់ឱ្យ​ប្អូនធ្វើ។

ជំហាន​ទីដែល​សំខាន់​ផងដែរ​គឺ សូមប្អូន​ប្រុស​ចំណាយ​ពេល​ជាមួយ​គាត់ឱ្យ​បានច្រើន កុំ​ប្រញាប់​ប្រញាល់​ពេក ហើយ​ក៏កុំ​ឆាប់ បាញ់​ចេញ​ទឹកកាម​តែម្នាក់​ឯង​ពេកដែរ ត្រូវ​រង់ចាំ​ស្ដ្រី​ជាដៃគូ​របស់ប្អូន​ប្រុស​ផង។ បើ​ប្អូនប្រុស​ធ្វើបាន​រឿងរ៉ាវ​២ចំណុច​នេះ អាចជា​ឱកាសល្អ​មួយដែល​ជួយ​ប្អូនប្រុស​ឱ្យក្លាយជា​ប្ដី​ជាទីស្រឡាញ់​របស់​ភរិយា​នោះបាន​ហើយ។ សង្ឃឹម​ថា ចំណុច​ប៉ុណ្ណេះ​អាចជួយ​ប្អូនប្រុស​ដល់គោលដៅ​ហើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៤១ ខែមិថុនា ឆ្នាំ២០០៩

Categories:

Leave a Reply

Your email address will not be published. Required fields are marked *