ជម្ងឺផ្ដាសាយម៉ិកស៊ិកូ ឬផ្ដាសាយមនុស្ស H1N1 បានរាលដាលដល់ប្រទេសចំនួន៤០ហើយនៅទូទាំងពិភពលោក ដែលបណ្ដាលឱ្យមនុស្សប្រមាណ៩.០០០នាក់បានធ្លាក់ខ្លួនឈឺ ក្នុងនោះប្រមាណ៧០នាក់បានស្លាប់។ គិតត្រឹមថ្ងៃទី២០ឧសភានេះ ប្រទេសចំនួន៤មានអ្នកជម្ងឺច្រើនជាងគេ ក្នុងនោះសហរដ្ឋអាមេរិកជាប់លំដាប់ទី១ និងលេខរៀងបន្ដបន្ទាប់មានប្រទេសម៉ិកស៊ិកូ កាណាដា និងប្រទេសជប៉ុន។ ទោះជាយ៉ាងណាប្រទេសម៉ិកស៊ិកូមានមនុស្សស្លាប់ច្រើនជាងគេ ដោយសារជម្ងឺដែលបណ្ដាលមកពី មេរោគ Influenza Type A H1N1 បានផ្ទុះចេញពីប្រទេសនោះ។ សាលារៀននៅជប៉ុនចំនួន៤.០៤៣ត្រូវបិទ ហើយសាលា រៀនចំនួន១២ទៀតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកក៏បានបិទទ្វារផងដែរ។

និយមន័យផ្ដាសាយមនុស្សH1N1
ជម្ងឺផ្ដាសាយមនុស្ស H1N1ជាជម្ងឺថ្មីមួយដែលមានលទ្ធភាពឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្ដែមន្ដ្រីអង្គការសុខភាពពិភពលោក លោក NIMA ASGARI អ្នកជំនាញការសុខភាពសាធារណៈនៃអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា ជម្ងឺនេះមិនមែនជាបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរទេ ប៉ុន្ដែវានឹងមានសភាពធ្ងន់ធ្ងរដរាបណាអ្នកជម្ងឺឆ្លងមេរោគនេះមានជម្ងឺ ប្រចាំកាយរួចទៅហើយ។
រោគសញ្ញាជម្ងឺផ្ដាសាយមនុស្ស H1N1
យោងតាមលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ឱ្យ ដឹងថា អាការជម្ងឺនេះបណ្ដាលឱ្យអ្នកជម្ងឺក្ដៅខ្លួនខ្លាំង មានកម្ដៅលើសពី៣៨អង្សាសេ ក្អក ឈឺក ហៀរសម្បោរ ល្ហិតល្ហៃ ពិបាកដក ដង្ហើម និងមានករណីបន្ទាប់បន្សំដូចជាឈឺសន្លាក់ដៃជើង។
វិធានការការពារជម្ងឺផ្ដាសាយមនុស្សH1N1
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍ឱ្យដឹងថា ប្រសិនបើអ្នកជម្ងឺនេះមានឬមិនមាននៅកម្ពុជា ការពាក់ម៉ាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូ និងកុំនៅជិតអ្នកជម្ងឺជាវិធានការណ៍ល្អបំផុត។
លោកវេជ្ជបណ្ឌិត Michael O’Leary ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ឱ្យដឹង ថា ប្រសិនបើជម្ងឺនោះមកដល់កម្ពុជា យើងនឹងពិនិត្យមើលថា វាចូលមកតាមរបៀបណា ហើយមេរោគនេះមានភាពសាហាវកម្រិត ណា។ បន្ទាប់មកវិធានការចាំបាច់គឺការមិនឱ្យមនុស្សនៅជុំគ្នាច្រើន ក្នុងការប្រាស្រ័យទាក់ទងគ្នា។ ប៉ុន្ដែវិធានការសុខភាពបឋមដូចជា ការពាក់ម៉ាស់ និងឧស្សាហ៍លាងដៃ


