
គ្រឿងផ្សំ
1. ដំបូងបំផុត ត្រូវដាក់ខ្ទះលើភ្លើង ដាក់ប្រេងឆាចូលឱ្យក្ដៅ ទើបដាក់ខ្ទឹមសចិញ្ច្រាំចូល ឆាឱ្យឡើងឈ្ងុយ។ បន្ទាប់មក ទៀត ទើបដាក់បង្គាចូលឆាឱ្យឆ្អិនល្មម កុំឆាយូរពេក ព្រោះអាចធ្វើឱ្យសាច់បង្គាផុយ។ បន្ដមកទៀតយើងអាចដាក់ការ៉ុត ដំឡូងបារាំង ប្រហិតក្ដាម ផ្សិតខ្មៅចូល ឆាបញ្ចូលគ្នា ទើបដាក់គ្រឿងផ្សំ ដូចជាម្សៅស៊ុប ទឹកស៊ីអ៊ីវ ស្ករ ប្រេងខ្យង ម្រេចចូល និងដាក់ក្រូច ពោធិ៍សាត់ ភ្លក្សមើលឱ្យល្មម(ដែលមានរសជាតិផ្អែមជូរ)។ ចុងក្រោយទើបដាក់គល់ស្លឹកខ្ទឹមចូល ហើយសឹមដាក់វាចុះ។
2. បន្ទាប់មកទៀត លោកអ្នកត្រូវយកចានសំប៉ែតជារាងមូល ឬរាងពងក្រពើក៏បាន យកត្រសក់ឆូតឱ្យចេញជាក្បាច់ ចិតជាចំណិតស្ដើងៗល្មមតម្រៀបដាក់ជុំវិញចាននោះ ជាមួយនឹងការ៉ុតផងដែរ។ ដួសឆាដែលបានឆាឆ្អិននោះដាក់កណ្ដាលចានដែលបានរៀបចំរួច ទើបដាក់ជីវ៉ាន់ស៊ុយពីលើជាការស្រេច។ ម្ហូបនេះអាចទទួលជាគ្រឿងក្លែម ឬទទួលទានជាមួយបាយសក៏បាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩
Leave a Reply