សម្លទំពាំងត្រីឆ្អើរ

រូបភាពទស្សនាវដ្ដីសុខភាពយើង
 • បរិមាណ​​មនុស្ស​ទទួល​ទាន ៖ ១នាក់
 • រយៈពេល​រៀបចំ​គ្រឿង​ផ្សំ ៖ ២៥នាទី
 • រយៈពេល​ចម្អិន ៖ ១២នាទី
 • គ្រឿងផ្សំ

 • ទំញំង ៥០ក្រាម
 • ម្ទេសប្លោក​ខៀវ ១៥ក្រាម
 • ម្ទេសប្លោក​ក្រហម ១៨ក្រាម
 • កូនពោត ឬ​ស្នៀតពោត ២០ក្រាម
 • អង្ករម្លិះ ១០ក្រាម
 • ត្រី​ឆ្អើរ ១០ក្រាម
 • ប្រហុក ២ក្រាម
 • អំបិល ២ក្រាម
 • ស្ករស ២ក្រាម
 • ទឹកត្រី ១០មីលីលីត្រ
 • ស្លឹកបាស ២៥ក្រាម
 • ស្អំ ២០ក្រាម
 • ននោង ៣០ក្រាម
 • រូបភាពទស្សនាវដ្ដីសុខភាពយើង
  របៀបរៀបចំគ្រឿងផ្សំ

 • ទំញំង​ត្រូវហាន់​ស្ដើងៗ ហើយលាង​ជាមួយ​ទឹក​ឱ្យស្អាត
 • ត្រីឆ្អើរ​ត្រូវបេះ​យកតែ​សាច់សុទ្ធ ហើយ​លាងទឹក​ឱ្យ​ស្អាត
 • ស្នៀតពោត ឬ​កូនពោត​ត្រូវ​ចិតជា​បីជ្រុង​ស្ដើង​ល្មម ហើយ​លាងទឹក​ឱ្យស្អាត
 • ប្រហុក​ត្រូវ​លាងទឹក​ឱ្យស្អាត ពី២​ទៅ៣ដង
 • ននោង ម្ទេស​ប្លោកខៀវ និង​ម្ទេសប្លោក​ក្រហម ត្រូវហាន់​ជាចំណិតៗ​ល្មម ហើយលាង​ឱ្យស្អាត
 • ស្អំ​ត្រូវបេះ​យកតែ​ត្រួយខ្ចី លាង​ឱ្យស្អាត​ជាមួយ​ទឹក
 • អង្ក​រម្លិះត្រូវ​ដាំជា​បាយ។
 • របៀបធ្វើ

  ដំបូង​ត្រូវ​ដាំទឹក​ឱ្យពុះសិន ទើប​ដាក់ទំពាំង​ដែល​ហាន់ស្តើងៗ ទំពាំង​ត្រូវទុក​រយៈពេល​មួយ​សន្ទុះធំ ក្រោយ​មក​ទើប​យក​កូន​ពោត និង​ត្រីឆ្អើរ​ដែល​លាង​ហើយ​ដាក់ចូលជាមួយទំពាំង។ បន្ទាប់​មកដាក់​ប្រហុក​ចូល ឫប្រហុក​ត្រូវ​ចម្រាញ់​យកតែ​ទឹក​ឬ ហើយ​នៅ ពេលជិតឆ្អិន​ត្រូវបង់អង្ករផ្កា​ម្លិះ​ចូល ដើម្បី​ឱ្យទំពាំងទន់ល្អ។ បន្ទាប់មកត្រូវបង់​ននោង រួមទាំង​ម្ទេសប្លោក​ខៀវ និងម្ទេសប្លោក​ក្រហមចូល ហើយដាក់​ទឹកត្រី សបារស និង​អំបិល ហើយ​ត្រូវ​ភ្លក​មើល​ឱ្យល្មម ចុងក្រោយ​ត្រូវដាក់ស្លឹកបាស និងស្អំ​ចូល​ជាការ​ស្រេច។

  បញ្ជាក់ ៖ ម្ហូប​នេះ​អ្នកអាច​ទទួលទាន​បាន​ជាមួយ​បាយស។

  ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

  Categories:

  Leave a Reply

  Your email address will not be published. Required fields are marked *