មិនមាននរណាម្នាក់ដែលល្អស្អាតគ្រប់លក្ខណៈនោះទេ ជាពិសេសគឺរឿងទម្រង់មុខនេះឯង។ អ្នកខ្លះមានទម្រង់មុខមូល ខ្លះរាងទ្រវែង ខ្លះរាងពងក្រពើជាដើម។ មុខមាត់់ក៏ជារឿងមួយគួរយកចិត្ដទុកដាក់ដែរ ជាពិសេសគឺចំពោះស្ដ្រីភេទដែលចាំបាច់ត្រូវ ការភាពស្រស់ស្អាតជានិច្ចនោះ។

ទស្សនាវដ្ដី សុខភាពយើង នៅលេខនេះ បានលើកយកប្រធានបទស្ដីពីការប្ដូរទម្រង់មុខឱ្យមានភាពស្រស់ស្អាត តាមរយៈ ការបកស្រាយរបស់អ្នកឯកទេសកែមុខនៅមជ្ឈមណ្ឌលកែសម្ផស្សសាលីណាគឺលោកស្រី ហេង យុង។
មូលហេតុកែទម្រង់មុខ
មានលោកអ្នកមួយចំនួនតែងតែមានតម្រូវការជានិច្ច ជាពិសេសគឺធ្វើយ៉ាងណាឱ្យខ្លួនឯងមានសម្រស់ស្រស់ស្អាត។ មនុស្ស កើតមកមិនមែនមានមុខមាត់ស្រស់ស្អាតគ្រប់គ្នាទេ អ្នកខ្លះស្អាត អ្នកខ្លះទៀតក៏មិនស្អាតដែរ។
ការកែទម្រង់មុខ
ទម្រង់នៃផ្ទៃមុខមានលក្ខណៈខុសៗគ្នា។ ការកែទម្រង់មុខជាការផ្លាស់ប្ដូរនូវផ្ទៃមុខចាស់ទៅជាផ្ទៃមុខមួយផ្សេងទៀត ដែល ស្រស់ស្អាតជាងពេលមុន។ ជាឧទាហរណ៍ ស្ដ្រីម្នាក់ផ្ទៃមុខមិនស្មើគ្នា មួយចំហៀងប៉ោង និងមួយចំហៀងទៀតផត ការកែទម្រង់មុខត្រូវមើលទៅតាមផ្ទៃមុខរបស់គាត់ ថាតើការធ្វើមុខមួយចំហៀងទៀតឱ្យប៉ោងវិញសក្ដិសមនឹងផ្ទៃមុខដែរឬទេ ឬក៏អាចធ្វើឱ្យមុខមួយចំហៀងដែលប៉ោងនោះផតវិញឬយ៉ាងណា។
មានមនុស្សមួយចំនួនទៀតមានច្រមុះ មាត់ ភ្នែកមិនសមនឹងទម្រង់មុខ។ ករណីនេះទាមទារឱ្យលោកអ្នកធ្វើច្រមុះ កែមាត់ កែភ្នែក ដើម្បីធ្វើឱ្យផ្ទៃមុខមានភាពទាក់ទាញ និងស្រស់ស្អាតបាន។ ការកែទម្រង់មុខមានពីរករណី ទីមួយដោយការវះកាត់ និងទីពីរទៀតដោយការចាក់បំពេញដោយថ្នាំ នៅតាមកន្លែងដែលត្រូវបំពេញ ដូចជាការធ្វើឱ្យថ្ពាល់ឡើងប៉ោងជាដើម។ ពេលប្រែទម្រង់មុខបាន ចាំបាច់ត្រូវពិនិត្យទៅលើផ្ទៃមុខអតិថិជន ប្រសិនបើអាចចាក់បំពេញបាន នោះអ្នកជំនាញនឹងចាក់បំពេញ។ ប៉ុន្ដែបើ កន្លែងណាដែលមិនអាចចាក់បំពេញបានទេ ត្រូវទាមទារការវះកាត់ ទើបទទួលបានជោគជ័យ។ ការវះកាត់ក៏មានការស្មុគស្មាញដែរ ក្នុងការកែទម្រង់មុខ។
ដំបូន្មានអ្នកឯកទេស
ការកែទម្រង់មុខនេះជារឿងមួយសំខាន់ ដូច្នេះបើលោកអ្នកចង់កែប្រែផ្ទៃមុខខ្លួនឯង គួរគប្បីជ្រើសរើសទីកន្លែងណាដែល មានសុវត្ថិភាព និងបទពិសោធន៍ជាចម្បង។ ម្យ៉ាងវិញទៀតកាលណាជ្រើសរើសទីកន្លែងត្រឹមត្រូវនោះ លោកអ្នកនឹងទទួលបាននូវការ ពេញចិត្ដ និងប្រសិទ្ធភាព ដោយមិនចំណាយថវិកាអត់ប្រយោជន៍ឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply