លោកអ្នកបានយល់ដឹងរួចមកហើយអំពីចលនាចំនួន២៣ នៃក្បួនហាត់ប្រាណពង្រាបក្បាលពោះ នៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខមុនៗនេះ។
ជាកិច្ចបន្ដ សូមបន្ដស្វែងយល់ និងហាត់ចលនាទី២៤ជាបន្ដទៅទៀត។
ចលនាទី២៤ ៖ ដេកច្រត់កែងដៃ
ជំហរហាត់ ៖ សូមដេកផ្ងារ ច្រត់កែងដៃទាំងពីរ។ តែសូមដាក់ទីតាំងកែងដៃ រំកិលទៅមុខទៅក្រោយ ប្រយោជន៍ឱ្យចង្កេះផ្អឹបជាប់នឹងកម្រាល។ សូមដាក់កែងដៃឃ្លាតពីគ្នា ដើម្បីមានជំហរហាត់សមស្របត្រឹមកម្រិតកញ្ចឹងក។
របៀបហាត់ ៖ សូមលើកជើងទាំងពីរឡើងលើត្រង់ ហើយសូមទាញក្បាលជង្គង់មករកមុខ ដោយរក្សាជើងទាំងពីរបន្ដឹងត្រង់។
ដំណកដង្ហើម ៖ សូមដកដង្ហើមចេញ ពេលទាញក្បាលជង្គង់ទៅរកមុខ។
ចំនួនហាត់ ៖ សូមធ្វើចលនានេះឱ្យបាន៣០ដង។
របៀបសម្រួលសាច់ដុំ ៖ ពេលអ្នកធ្វើចលនាចប់ សូមបត់ក្បាលជង្គង់ផ្អឹបមករកដើមទ្រូង ដោយដៃទាំងពីរត្រមោងក្បាលជង្គង់។ សូមទាញក្បាលជង្គង់ផ្អឹបដើមទ្រូង រួចព្រលែងសាចុះសាឡើង។
បើចង់ដឹងព័ត៌មានបន្ថែម សូមស្វែងរកអានសៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ”
សូមបន្ដអានចលនាបន្ទាប់
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ” និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ពនៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply