សុភាពនារីមួយចំនួនធំអាចជ្រើសរើសម៉ាស្ការ៉ាដោយខ្លួនឯង ហើយក៏នៅមានមួយចំនួនតូចដែរមិនទាន់ចេះជ្រើសរើសម៉ាស្ការ៉ាឱ្យបានត្រឹមត្រូវ។ ការស្វែងយល់ពីវិធីជ្រើសរើសនិងអាចជួយសម្រួលពេលវេលាសម្រាប់សុភាពនារីក្នុងការចេញទៅរកអ្នកជំនាញដើម្បីតុបតែងមុខ។ ជាងនេះទៅទៀត បើសិនជាសុភាពនារីស្ទាត់ជំនាញនៅក្នុងការជ្រើសរើសទៀត កាន់តែប្រសើរ។
ដើម្បីបង្ហាញជូនមិត្ដនារីដែលមិនទាន់យល់ច្បាស់ អំពីរបៀបជ្រើសរើសម៉ាស្ការ៉ា ទស្សនាវដ្ដី សុខភាពយើង បានជួបធ្វើជាកិច្ចសម្ភាសជាមួយអ្នកនាង សន សុម៉ាលីនដា ម្ចាស់ហាងកែសម្ផស្ស មីគីសាឡន។
របៀបជ្រើសរើសម៉ាស្ការ៉ា
ការតុបតែងភ្នែកជាផ្នែកសំខាន់មួយដែលជួយលើកសម្រស់នារីក្នុងកម្មវិធីពិសេសណាមួយ។ ភាពស្រស់ស្អាត និងភាពសិចស៊ីរបស់ស្ដ្រីក៏កើតចេញពីការតុបតែងភ្នែកនេះផងដែរ។ ទន្ទឹមនឹងភ្នែកដែលមានភាពទាក់ទាញហើយនោះ រោមភ្នែកកាន់តែសំខាន់ក្នុងការបន្ថែមសម្រស់ដល់លោកស្រីអ្នកនាងកញ្ញា។
ម៉ាស្ការ៉ាមានច្រើន មានប្រភេទជាផលិតផលដែលល្អ និងប្រភេទផលិតផលដែលមិនល្អ។ តែបើលោកស្រីអ្នកនាងកញ្ញា ជ្រើសរើសម៉ាស្ការ៉ាដែលត្រឹមត្រូវគឺជំនួយរោមភ្នែករបស់អ្នកនាងកញ្ញា ដូចជាបណ្ដុះរោមភ្នែកឱ្យក្រាស់ និងឆាប់លូតលាស់បានល្អ តែបើអ្នកនាងកញ្ញាជ្រើសរើសមិនបានត្រឹមត្រូវ ធ្វើឱ្យរោមភ្នែករបស់លោកស្រីអ្នកនាងកញ្ញាឆាប់ជ្រុះ។
វិធីប្រើម៉ាស្ការ៉ាឱ្យបានត្រឹមត្រូវ
មុននឹងអ្នកនាងកញ្ញាលាបម៉ាស្ការ៉ា មុនដំបូងត្រូវពត់រោមភ្នែកឱ្យងជាងមុនសិន ទើបចាប់ផ្ដើមលាបម៉ាស្ការ៉ា ធ្វើរបៀបនេះមើលទៅឃើញរោមភ្នែកក្រាស់ស្អាត។ វិធីនេះជាកិច្ចការងាយស្រួលមួយសម្រាប់ឱ្យសុភាពនារីតុបតែងដោយខ្លួនឯង ប៉ុន្ដែបើសិនជាយល់ថាមានការពិបាកនោះ គឺអាចស្វែងរកអ្នកជំនួយជួយបាន។
បណ្ដាំផ្ញើ
បើសិនជាលោកស្រីអ្នកនាងកញ្ញាប្រើម៉ាស្ការ៉ាមិនបានត្រឹមត្រូវ ក៏អាចធ្វើឱ្យចូលទៅក្នុងភ្នែកបណ្ដាលឱ្យភ្នែករបស់លោកស្រី អ្នកនាងកញ្ញាឡើងក្រហម ឬហើម។ មុននឹងជ្រើសរើសត្រូវរើសម៉ាស្ការ៉ាដែលមានម៉ាកត្រឹមត្រូវ នៅពេលដែលលោកស្រីអ្នកនាង កញ្ញាប្រើទៅមានផលប្រយោជន៍ច្រើន តែបើលោកស្រីអ្នកនាងកញ្ញាជ្រើសរើសផលិតផលមិនបានត្រឹមត្រូវ ធ្វើឱ្យរោមភ្នែកលូតលាស់ មិនបានល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១
Leave a Reply