គ្រូពេទ្យ​បានសង្ក្រោះមនុស្ស​ពី២០០​ទៅ៣០០នាក់​នៅក្នុងពិធីគោរពវិ​ញ្ញាណក្ខន្ឋ​ព្រះមហា​វីរក្សត្រ

ខណៈ​ប្រជាពលរដ្ឋ​បន្តមក​គោរព​ព្រះវិញ្ញាណក្ខន្ឋ​ព្រះមហា​វីវក្សត្រ ក្រុម​គ្រូពេទ្យ​នៃមន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដែល​ប្រចាំការ​នៅទីនោះបា​នជួយ​ពិនិត្យ ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ប្រមាណ​ពី២០០​ទៅ៣០០នាក់​ក្នុងមួយ​ថ្ងៃ។

មនុស្សសន្លប់នៅក្នុងពិធីគោរពវិ​ញ្ញាណក្ខន្ឋ​ព្រះមហា​វីរក្សត្រ

លោក​វេជ្ជបណ្ឌិត សុខ សុគន្ឋ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានមាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃពុធ ទី៣១ តុលា​កន្លងមក​ថា ក្នុង​មួយ​ថ្ងៃៗ​មានអ្នក​ជំងឺ​ប្រមាណ​ពី២០០​ទៅ៣០០នា​ក់ ត្រូវបាន​ក្រុម​គ្រូពេទ្យដែល​ប្រចាំ​ការ​នៅទីនោះ​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូនពួក​គាត់។ ប្រជាពលរដ្ឋ​ទាំងនោះ​មានជំងឺ​ស្រាលៗ​ប៉ុណ្ណោះ ដូចជា គ្រុនក្តៅ ឈឺក្បាល វិលមុខ​ល្ហិតល្ហៃ​អស់​កំលាំង​ជាដើម។ លោ​ក​បន្តថា ចំណែក​ប្រជាជន​សន្លប់​មានជាង​២០០នាក់ ដោយគិត​ចាប់ពី​ថ្ងៃទី១៧ ដល់​២៣ តុលា​កន្លង​មក​​នេះ ដែល​អ្នកទាំងនោះ​ខ្លះត្រូវ​ជួយ​សង្រោះ​នៅនឹង​កន្លែង ខ្លះ​ដឹកទៅ​មន្ទីរពេទ្យ។

លោកបន្ត​ថា“យើង​ជួយ​ព្យាបាល​អ្នកទាំង​នោះ​ដោយ​ឥតគិតថ្លៃ ទោះជាពួកគេ​ត្រូវ​សម្រាក​ក្នុងមន្ទីរពេទ្យ​ក្តី ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​មិនទាន់​មានប្រជា​ព​ល​រដ្ឋ​ណាម្នាក់​បាន​រងគ្រោះ​រហូត​ដល់ជីវិត​នៅទ្បើយ​ទេ”។ លោក​បន្តថា “យើ​ង​​បានដាក់​គ្រូពេទ្យ​ប្រចាំការ នៅក្បែរ​វាល​ព្រះមេរុ​មួយថ្ងៃ​ចំនួន​១០នាក់ និង​មាន​រថយន្ត​សង្រ្គោះ​ពីរគ្រឿង​ប្រចាំការ រហូត​ដល់​ចប់ព្រះរាជពិធី​គោរព​ព្រះវិញ្ញាណក្ខន្ឋ​សម្តេច​ព្រះមហា​វីរក្សត្រ ”។

លោក​វេជ្ជបណ្ឌិត សុខ សុគន្ឋ បានបន្ត​ថា ក្រុម​គ្រូពេទ្យ​តែង​ប្រចាំការ​នៅទី​នោះ​ទាំងយប់​ទាំងថ្ងៃ និងពេល​យប់​រង់ចាំ​រហូតដល់​ម៉ោង១ ម៉ោង២​រំលង​អាធ្រាត ពោលគឺ​អស់ម​នុស្ស​ដែលមក​អុជ ធូបទៀន គោរព​ព្រះវិញ្ញាណក្ខន្ឋ​សម្តេច​ព្រះមហាវីរក្សត្រ​ព្រះបាទ​នរោត្តម សីហនុ។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *