យុវវ័យ ជាវ័យមួយដែលឆ្លងពីវ័យកុមារឆ្លងកាត់យុវវ័យ មុនក្លាយជាមនុស្សធំពេញវ័យ។ ឋិតក្នុងវ័យនេះ យុវវ័យមានការប្រែប្រួលទាំងរូបរាងកាយ ចិត្ដគំនិត អារម្មណ៍ និងអត្ដចរិតទៅតាមសង្គម ដែលពួកគេកំពុងរស់នៅ។ ដូច្នេះយុវវ័យ ជាវ័យដែលស្វែង រកនូវរឿងរ៉ាវ បទពិសោធន៍ និងសមត្ថភាពទំនាក់ទំនងថ្មីៗ ហើយពួកគេតែងតែចង់សម្រេចចិត្ដ ដោយខ្លួនពួកគេផ្ទ្ទាល់។ ជារឿយៗ ពួកគេច្រើនតែធ្វើការសម្រេចចិត្ដ ដោយប្រញាប់ប្រញាល់មិនល្អ ដូចជាឆាប់ប្រលូកក្នុងផ្លូវភេទជាដើម ដែលជាហេតុនាំឱ្យមានគ្រោះ ថ្នាក់ ដោយសារការឆ្លង ជម្ងឺកាមរោគ ជាពិសេសជម្ងឺអេដស៍។
![វិធីបំបាត់ចំណង់រួមភេទ សម្រាប់យុវវ័យ](http://www.healthcambodia.com/wp-content/uploads/2012/03/៩-វិធីបំបាត់ចំណង់រួមភេទ-3-300x281.jpg)
មានយុវវ័យមួយចំនួន ចង់ស្វែងយល់អំពីខ្លួនគេ ដោយហ៊ានប្រឆាំងនឹងប្រពៃណី ឬក៏ធ្វើអ្វីៗទុកជាបទពិសោធន៍ ទាំងការ ស្លៀកសម្លៀកបំពាក់ ភាពទាន់សម័យរបស់សង្គម ឬសកម្មភាពផ្លូវភេទ សូម្បីតែជាមួយគ្រឿងញៀនក៏ដោយ ក៏គេហ៊ានប្រថុយដែរ។
យុវវ័យជាអ្វី?
ជាទូទៅ យុវវ័យគិតចាប់ពីអាយុ១០ឆ្នាំទៅ២៤ឆ្នាំ។ នៅពេលពេញវ័យ មនុស្សប្រុស និងមនុស្សស្រីមានលក្ខណៈមួយចំនួន មានការប្រែប្រួលដូចគ្នា ជាពិសេសលើផ្នែករូបរាងកាយ ដូចជាកម្ពស់មានការលូតខ្ពស់ឡើង មានដុះរោមនៅជុំវិញប្រដាប់ភេទ និងនៅ ក្លៀក សម្លេងស្រួយ ឬគ្រលរជាងមុន និងមានចេញមុននៅលើផ្ទៃមុខ និងខ្នងជាដើម។ លក្ខណៈប្រែប្រួលមួយចំនួនទៀតមិនដូចគ្នាទេ ដូចជាស្ដ្រីមាន ដុះសុដន់ ត្រគាករីកសាយជាដើម។ រីឯក្មេងប្រុសមានស្មា និងដើមទ្រូងរីកធំជាងមុន មានដុះរោមជើង ពុកចង្កា និងពុក មាត់។ មានក្មេងប្រុស ខ្លះមានសុបិន្ដរហូតដល់ចេញទឹកកាម។
ដោយឡែកនៅផ្នែកខាងក្នុងវិញ ក្មេងស្រី និងក្មេងប្រុសក៏មានការប្រែប្រួលខុសប្លែកពីគ្នាដែរ។ មនុស្សស្រីពេលចូលដល់ ពេញវ័យ គឺចាប់ផ្ដើមមានរដូវ ព្រោះអូវែរ ឬកន្សោមពងញីមានផលិតមេជីវិតញីដែលមកទំ និងចាស់ទុំនៅក្នុងតួស្បួន នាំឱ្យមានឈាម រដូវ។ ពេលមេជីវិតនេះ ធ្លាក់មកបើសិនជាគាត់មានការរួមភេទ គឺអាចមានផ្ទៃពោះបាន។ ចំពោះបុរសវិញ ពេលពេញវ័យមានផលិត មេជីវិតឈ្មោល និងទឹកកាម នៅពេលដែលគាត់មានការរួមភេទ ធ្វើឱ្យដៃគូគាត់អាចមានផ្ទៃពោះបាន។
![វិធីបំបាត់ចំណង់រួមភេទ សម្រាប់យុវវ័យ](http://www.healthcambodia.com/wp-content/uploads/2012/03/៩-វិធីបំបាត់ចំណង់រួមភេទ-2-300x283.jpg)
យុវវ័យគួរប្រថុយនឹងការរួមភេទដែរ ឬទេ?
ស្ថិតក្នុងដំណាក់កាលឈានចូលដល់ពេញវ័យនេះ ទាំងក្មេងប្រុស និងក្មេងស្រី ជាវ័យមួយដែលមានចំណង់ផ្លូវភេទខ្លាំងក្លា និងមាន អារម្មណ៍រវើរវាយច្រើន។ ចិត្ដ និងអារម្មណ៍មានការប្រែប្រួល ចង់ធ្វើអ្វីតាមតែចិត្ដ មានគំនិតថាខ្លួនឯងជាមនុស្សឯករាជ្យ មិនចង់ឱ្យអ្នកណានិយាយលើ និងស្ដីបន្ទោសទេ តែចូលចិត្ដការលួងលោម។ ពួកគេមានចំណងមិត្ដភាពកាន់តែទូលាយ ចាប់ផ្ដើមពីមិត្ដ ភាព អាចឈានទៅដល់គូ សង្សារ ឬអាចឈានទៅរកការរួមភេទ។ ពួកគេច្រើនជឿទៅលើមិត្ដភក្ដិជាងជឿទៅលើខ្លួនឯង ចូលចិត្ដអ្វី ដែលថ្មីហើយប្លែក។ យុវវ័យខ្លះចង់សាក និងចង់ប្រលូកនឹងការរួមភេទ ឬការប្រើប្រាស់គ្រឿងញៀនតាមការអូសទាញរបស់មិត្ដភក្ដិ។
ប្រសិនបើយើងគិតតាមវប្បធម៌ និងប្រពៃណីខ្មែរ យុវវ័យមិនគួរឱ្យមានការរួមភេទមុនពេលរៀបការទេ។ ប្រសិនបើគាត់ មានការរួមភេទនាំឱ្យគាត់ប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងច្រើន ដែលប៉ះពាល់ដល់សុខភាពគាត់ ជាពិសេសគឺប្អូនៗស្ដ្រី។ ការរួមភេទ អាចឱ្យគាត់មានផ្ទៃពោះ ហើយបើសិនជាគាត់នៅសិក្សា ធ្វើឱ្យគាត់បាត់បង់ការសិក្សា អវីជ្ជា គ្មានការងារធ្វើ បាត់បង់ការងារ និងនាំឱ្យ ខូចអនាគត។ ប្រសិនបើគាត់ មានផ្ទៃពោះ ដែលគាត់មិនចង់បាន វានាំឱ្យគាត់ទៅធ្វើការរំលូតកូនចេញ។ ពាក្យថារំលូតកូននេះ គឺមាន គ្រោះថ្នាក់ណាស់។ បើចង់យល់លម្អិត អំពីរឿងរ៉ាវទាក់ទងនឹងការរំលូតកូននេះ សូមស្វែងរកអានអត្ថបទ “ ការរំលូតកូនបង្កផលវិបាក អាក្រក់ ” ដែលទស្សនាវដ្ដី សុខភាពយើង បាន ចេញផ្សាយនៅក្នុងលេខ០០១ ខែកម្ភៈ ឆ្នាំ២០០៦ កន្លងមក។
ទោះបីជាបុរសមិនសូវមានផលប៉ះពាល់ដល់រាងកាយធ្ងន់ធ្ងរ ដូចស្ដ្រីក៏ពិតមែន គាត់ក៏មិនគួរនឹងឆាប់ប្រលូកក្នុងការរួមភេទទេ ព្រោះការរួមភេទនេះ ងាយនឹងឆ្លងជម្ងឺកាមរោគផ្សេងៗ ជាពិសេសមេរោគអេដស៍ និងជម្ងឺអេដស៍។
![វិធីបំបាត់ចំណង់រួមភេទ សម្រាប់យុវវ័យ](http://www.healthcambodia.com/wp-content/uploads/2012/03/៩-វិធីបំបាត់ចំណង់រួមភេទ-4-265x300.jpg)
ដំបូន្មាន ដើម្បីរកដំណោះស្រាយអារម្មណ៍ផ្លូវភេទ
ជាការល្អបំផុត ដើម្បីចៀសវាងការរួមភេទ នៅពេលដែលមានអារម្មណ៍ផ្លូវភេទ យុវវ័យអាចធ្វើសកម្មភាពផ្សេងៗ ដូចជាពិ ភាក្សាការងារ លេងកីឡា ឬធ្វើកិច្ចការអ្វីផ្សេងៗជាមួយមិត្ដភក្ដិ ដើម្បីចៀសឱ្យផុតពីការរួមភេទ។ ទាំងនេះជាវិធីប្រសើរបំផុត សម្រាប់ប្អូនៗជាយុវវ័យ ក្នុងវ័យសិក្សា ប្អូនៗត្រូវតែខំធ្វើឱ្យបាន ដើម្បីអនាគតខ្លួនផ្ទាល់។ ប្អូនត្រូវគិតថា ពេលឆាប់ៗខាងមុខនេះ ប្អូន នឹងអាចចូលរោងការហើយ។
ប្រសិនបើប្រើវិធីទាំងនេះហើយ គាត់នៅតែនឹកឃើញដល់ការរួមភេទទៀត មានវិធីមួយដែលយុវវ័យអាចប្រើបាន ដើម្បី គេចវេសពីការរួមភេទជាមួយនរណាម្នាក់ គឺការសេពកាមដោយដៃ។ គាត់អាចប្រីដៃក្នុងការសម្រេចបំណងផ្លូវភេទរបស់គាត់ ដោយ យកដៃរបស់គាត់ទៅបបោសអង្អែលនៅលើប្រដាប់ភេទរបស់គាត់ រហូតដល់សម្រេចគោលដៅ។ ទង្វើនេះជាវិធីមួយ ដែលប្រើ សម្រាប់ដោះស្រាយចំណង់ផ្លូវភេទមួយរយៈពេលខ្លី និងជាវិធីមួយដែលមានប្រសិទ្ធភាពសម្រាប់យុវវ័យ ចៀសវាងការមានផ្ទៃពោះ ដែលមិនចង់បាន និងចៀសផុតពីការឆ្លងជម្ងឺកាមរោគផ្សេងៗ។ វិធីនេះអាចប្រើបានទាំងបុរស និងស្ដ្រី ហើយវាជាវិធីមានសុវត្ថិភាព ១០០%មិនឆ្លងជម្ងឺកាមរោគ។ ប៉ុន្ដែចំពោះប្អូនស្រី ការជ្រើសរើសរួម ភេទបែបនេះ អាចប៉ះពាល់ដល់សន្ទះព្រហ្មចារី បើសិនជាមាន ការលូកជ្រៅចូលទៅក្នុងទ្វារមាស។ សព្វថ្ងៃ មានការចម្រូងចម្រាស់គ្នាទាក់ទងនឹងផលប៉ះពាល់ដែលបណ្ដាលមកពីការសេពកាម ដោយខ្លួនឯងនេះ អ្នកខ្លះថានាំឱ្យខូចសុខភាព។
ដើម្បីឱ្យមានអនាគតរុងរឿង យុវវ័យត្រូវគិតថា វ័យរបស់គាត់មិនមែនជាវ័យដែលគួរប្រលូកនឹងការរួមភេទមុនពេលរៀប ការឡើយ។ មានតែវិធីតមការរួមភេទតែប៉ុណ្ណោះ ដែលអាចឱ្យគាត់ចៀសវាងបាននូវការរួមភេទបាន១០០% និងចៀសវាងការមាន កូនដែលមិនចង់បាន។ គាត់នឹងមានពេលសិក្សា ហើយមានអនាគតវែងឆ្ងាយ។ ជាពិសេសយុវវ័យផ្ទាល់ ត្រូវដឹងពីការរួមភេទមាន សុវត្ថិភាព និងផលវិបាក ដែលកើតឡើងក្រោយពីការរួមភេទ។ ការតមការរួមភេទបានមុនពេលរៀបការ ក៏មានន័យថាគាត់គោរព បាននូវប្រពៃណីដ៏ល្អរបស់ដូនតាខ្មែរយើង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply