បញ្ហា​អាកប្ប​កិរិយា​ពេល​វ័យ​ចំណាស់

មនុស្ស​យើង​ពេល​ដែល​មាន​វ័យ​ចំ​ណា​ស់​ អ្វីៗ​ទាំង​អស់​តែ​​ងតែ​មាន​ភាព​ផ្លាស់​ប្ដូរ​ជានិ​​ច្ច​ ទាំង​ទង្វើ​ ទាំង​ពាក្យ​សម្ដី​ ទាំង​អា​ក​ប្ប​កិ​រិ​យា ​អត្ដ​ចរិត អា​រម្ម​ណ៍ឆា​ប់​ឆេវ​ឆាវ​ជាច្រើ​ន ​មាន​ភាព​ខុស​ស្រ​​ឡះ​កាល​ពីមុន​។ កូន​ចៅ ​ឬ​អ្នក​ដែល​រស់​នៅជា​​មួយ​ ភាគ​ច្រើន​តែង​តែ​មាន​អារម្មណ៍​មិន​ពេញ​ចិត្ដ​ និង​មាន​ការ​ធុញ​ទ្រាន់​ជា​ខ្លាំ​ងនៅពេ​លរស់​នៅ​ជា​មួយ​នឹង​មនុស្ស​ចាស់​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទ​ស្សនាវ​ដ្ដី​ សុខ​ភាព​យើ​ង បាន​ជួប​ជា​មួយ​លោក​ស្រី​វេជ្ជ​បណ្ឌិត​ ច​ក ​ធីតា ​ឯកទេស​ខាង​វិកល​វិទ្យា​ និង​ជា​អនុ​ប្រធា​នកម្ម​វិធី​ ជាតិ​សម្រាប់​សុខ​ភាព​ផ្លូវ​ចិត្ដ​នៃ​មន្ទីរ​ពេទ្យ​មិត្ដ​ភាព​ខ្មែរ​សូវៀ​​ត។​

អាកប្បកិរិ​យាមនុស្សវ័យចំណាស់

អា​កប្បកិ​រិយារ​បស់ម​នុស្ស​វ័យ​ចំ​ណាស់​ជា​អាកប្ប​កិរិ​យា​ទាំង​ឡាយណា​ ដែល​មនុស្ស​ចាស់​បាន​សម្ដែង​ចេញម​កខាង​ក្រៅ​ឱ្យ ​យើង​ឃើញ។​ នៅ​ពេល​ណា​ដែល​គាត់​សប្បាយចិ​ត្ដ​ គាត់​សម្ដែង​អាក​ប្បកិ​រិយាស​ប្បាយដែ​រ ហើយ​ពេល​ណា​ដែ​​លគាត់​មាន​ការ​ធុញទ្រា​ន់ ​ពិបា​ក​ចិត្ដ​ ឬ​មាន​អារ​ម្មណ៍ស្មុ​គ​ស្មាញ ​នោះ​ប្រាក​ដជា​អាកប្ប​កិរិយា​ចេញ​មក​បែប​មិន​សប្បាយ​ចិត្ដ​ រ​អ៊ូច្រើន​ មួ​ម៉ៅ​​ខឹង​សម្បាជា​ដើម​។ តាម​ការ​ពិត​អា​កប្បកិរិ​យាទាំង​នេះ​មិន​ថាក្មេ​ង ឬ​ក៏​មនុស្ស​មានវ័​យ​ចំ​ណាស់ទេ​ ច្រើន​ស្ដែង​ចេញ​មក​ក្រៅ​បា​​ន​គ្រប់​ពេល​វេលា​ទាំង​អស់។​ គ្រាន់​តែ​ឥរិយា​បថ​ក្មេងភាគ​ច្រើន​គេ​មាន​ការ​លេង​សើ​ច មាន​ឱ​កាស​លំហែ​អារម្ម​ណ៍ ឬ​បន្ធូរ​អារម្មណ៍ជាង​មនុស្ស​ចាស់។​ មនុស្សដែ​ល ​មាន​វ័យ​ចំ​ណាស់​គាត់​ច្រើន​តែ​មាន​អារម្មណ៍​គិត​ គាត់​តែង​តែ​គិត​ច្រើន​គ្រប់​រឿង​រ៉ាវ​ទាំង​អ​ស់ ដែល​គាត់​បាន​ដឹង​ពីមុនៗមក។​ ហើយ​គាត់​នៅ​តែ​គិត​​គូរ​​ចំ​​ពោះគ្រួ​​សារ​​គាត់​​ជានិ​ច្ច​ ទោះ​​បី​​ពេល​​នេះ​​គាត់​​មិន​​អាច​​ធ្វើ​​អ្វី​​បាន​​ក៏​​ដោយ​​ គាត់​​តែង​​បា​រ​ម្ភ​​អំ​​ពីកូ​ន​ចៅគ្រប់​ពេល​​វេលា​​ផង​ដែរ​។​ ​

មូលហេតុដែលធ្វើឱ្យមនុស្សវ័យចំណាស់មានបញ្ហាអាកប្បកិរិយា

មាន​មូល​ហេតុ​ជា​ច្រើន​ ដែល​ធ្វើ​ឱ្យ​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​មាន​អាក​ប្បកិរិ​យាដូច​នេះ ​អា​កា​របែប​នេះ​ដោយ​សា​​រតែ ​គាត់​បាត់​ល​ទ្ធភាព​រក​ប្រាក់​កាក់ ​ដើរ​ហើរ​​ទៅ​ណា​មក​ណា​មិន​បាន​ដូចពី​វ័យ​ក្មេង​ ពេល​នេះ​​គាត់​ត្រូវ​ពឹង​ទាំង​ស្រុង​លើ​កូនៗ។​ ហើយ​បើ​ ប៉ះ​កូ​ន​ណា​ដែល​ចិត្ដ​បាន​នោះ​មិន​អីទេ​ តែ​បើ​ប៉ះ​កូន​ណាចិ​ត្ដ​មិនបា​​ន​វិញ​នោះ​ ពិត​ជា​ធ្វើឱ្យ​មាន​ការ​ពិ​បាក​ចិត្ដ​ខ្លាំង​ណាស់ ​មាន​អារ​ម្មណ៍ ​មួយ​តូច​ចិត្ដ​នឹង​ខ្លួន​ឯង អស់​សង្ឃឹម​ជា​ដើម​។ ទាំ​ងនេះជា​មូលហេតុធ្វើ​ឱ្យ​មាន​អា​កប្បកិ​រិយា​មិនស​មរម្យចំ​ពោះ​កូនចៅ​ ឬ​អា​ចនិយាយ​ ច្រើន​ រ​អ៊ូ​ច្រើ​ន​ ហើយ​ពេល​ខ្លះទៀត​នោះ​អាច​គ្រ​វែង​ចោល​វត្ថុ​នានា​ដែល​នៅ​ជិត​ទៀតផ​ង​។​

មាន​កត្ដា​មួយ​ទៀ​​តក៏​អាច​មក​អំពី​កូន​ចៅ​ដែល​មិន​បាន​គិត​គូរ​ពីរូ​បគាត់​ មិន​រវល់​យក​ចិត្ដ​ទុក​ដាក់ចំ​ពោះរូ​បគា​ត់ ទង្វើទាំ​ង ​នេះ​បាន​ធ្វើ​ឱ្យ​គាត់​មិន​សប្បា​យចិត្ដ ​នាំ​គ្នា​គិ​តថា ​គាត់​រស់​នៅ​ឯកោ​តែ​ម្នាក់​ឯង​ អស់​សង្ឃឹម​​ ធ្លាក់​ទឹក​ចិត្ដ​ជាដើម​។ល​។ ​

ផលពិបាកនៃអាកប្បកិរិយាមនុស្សចាស់

​លោក​អ្នក​ដឹង​ហើយ​ថា​មនុស្ស​ចាស់​តែង​តែ​មាន​អាកប្ប​កិ​រិយា​ឆេវ​ឆាវ ​ឆាប់​ខឹង​ ​ចិត្ដ​ច្រើន​ និង​ចង់​ធ្វើ​អ្វី​ទៅ​តាមខ្លួ​ន​បាន​ រៀប​ចំ ​មិន​គិត​ពី​ចិត្ដ​អ្នក​ដទៃ​(កូ​ន​ចៅដែ​លរស់​នៅជា​មួយ​)។ ​អា​រម្ម​ណ៍​ទាំង​នេះដូច​ជា​តូច​ចិត្ដ​ ពី​ព្រោះមិន​អាច​រក​ប្រាក់​ចំណូល​បាន​ នៅ​តែ​ផ្ទះ ​កត្ដាទាំ​ងនេះ​ធ្វើឱ្យមា​នការ​មួម៉ៅ​ច្រើន​ សម្ដែង​នូវ​អារម្ម​ណ៍មិន​សប្បាយ​ចិត្ដ​ចេញ​មក​ខាង​ក្រៅ ​តាម​រយៈ​កាយវិ​ការ។​

នៅ​ពេល​មនុស្ស​ចាស់​មាន​អា​កប្បកិ​រិយា ​ឬ​ក៏​ពាក្យ​សម្ដី​ណា​ដែល​មិន​សមរម្យ​នោះ​ មាន​ផល​ប៉ះពាល់ចំ​ពោះអ្ន​ករ​ស់នៅ​ជា ​មួយ ​កូ​ន​ចៅ​មិន​ពេញ​ចិត្ដ​ ធុញ​ទ្រាន់​នឹង​គាត់​ និង​មាន​ពេល​ខ្លះ​ទៀ​​តអាច​នឹង​ស្ដី​បន្ទោស​ឱ្យគា​ត់​ទៀត​ផង​ ដែល​ធ្វើ​ឱ្យគា​ត់ស្មុគ​ស្មាញ​ ក្នុ​ង​ចិត្ដ​ ពិ​បាក​ចិត្ដ​ គិត​ថា​កូន​ចៅ​មិន​យល់​ចិត្ដរ​បស់​គាត់​ គ្មាន​អ្នក​គិត​ពី​គា​ត់​ កូន​ចៅ​ចិត្ដ​មិន​បា​ន​ មិន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​រូប​គាត់ ​ជា​ដើម។​

ដំណោះស្រាយ

វិធី​ដោះ​ស្រាយ​ក៏​​ដូច​ជា​សំ​ណូម​ពរ​ទៅ​ដ​ល់​អ្នក​ដែល​មាន​គ្រួ​សារ​ ហើយ​មានម​នុស្ស​ចាស់​រស់​នៅ​​ជា​មួយ​។ ត្រូវ​យល់​ចិត្ដ​គ្នា ​ទៅ​វិញ​ទៅ​មក​ទាំង​មនុស្ស​ចាស់ ​និង​កូនចៅ​។ លោក​អ្នក​គួរ​តែ​សិក្សា​ពី​ចិត្ដ​របស់​គាត់ថា​ តើគា​ត់​មានអា​កប្បកិរិ​យាប្លែ​កម​កពី​មូល​ហេ​តុ ​អ្វី ​តើ​គាត់​ចង់បា​ន​អ្វី ព្យា​យាម​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​គាត់​ឱ្យ​បាន​ច្រើន​ គិ​ត​ពីគា​ត់ ផ្ដល់​សិទ្ធិ​សេ​រី​ភាព​ឱ្យ​គាត់​ឱ្យ​បាន​គ្រប់​គ្រាន់​ជា​ដើ​ម។ ចំ​ណាយ​ពេល​វេលា​នៅ​ជា​មួយ​គាត់​ឱ្យ​បា​នច្រើន​ អាច​ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​កក់​ក្ដៅបាន​ និង​មាន​ភាព​រីក​រាយក្នុ​ងចិ​ត្ដ​ ​ដោយ​គិ​​​ត ថា​កូន​ចៅ​ចេះ​គិត​គូរ​ពី​រូប​គាត់ ​កូន​ចៅ​មិ​ន​បំភ្លេច​គាត់​ទេ ​ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​សុខ​ស្រួល​ ជា​ពិ​សេស​លើក​ទឹក​​​​​​​​​​​ចិត្ដ​ និង​ជូន​គាត់​ដើរ​ កម្សាន្ដ​ខ្លះ ​ចេញ​ទៅ​ខាង​ក្រៅ​ឃើញ​គេ​ឃើញ​ឯ​ងខ្លះ ​និង​ធ្វើ​ឱ្យ​គាត់​មាន​អារ​ម្មណ៍​ស្រស់​ថ្លា​ផង​ដែ​រ។ ​

ដំបូន្មានអ្នកជំនាញ

ជា​ទូទៅ​មនុស្ស​ចាស់​តែង​តែ​មាន​អា​កប្បកិ​រិយា​ដូច​នេះ​ស្ទើរ​តែ​គ្រប់​គ្នាទៅ​ហើយ​ ដូច​នេះ​លោក​អ្ន​ក​ត្រូវ​តែ​យក​ចិត្ដ​គា​ត់​ គិ​តគូ​រ​ពី​​គាត់​ឱ្យ​បានច្រើ​ន កុំ​​ធ្វើ​ឱ្យ​គាត់​មាន​ការ​ខឹង​សម្បា​ច្រើន​។ បើ​ទង្វើ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ ហើយ​មិន​អាច​ដោះ​ស្រាយ​បាន​នោះ ​លោក​ អ្នក​គួរតែទៅ​ពិ​គ្រោះ​ជា​មួយ​អ្នក​ជំ​នាញ ​ដើ​ម្បី​ផ្ដល់​ប្រឹក្សាមួ​យ​យ៉ាង​ល្អ​សម្រាប់​លោក​អ្នក​ក្នុង​ការដោះ​ស្រាយ​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *